តម្លៃពាណិជ្ជកម្មរវាងវៀតណាមនឹង សហភាពអឺរ៉ុបនៅពាក់កណ្តាលទី១នៃឆ្នាំ នេះទទួលបានកំណើន៩,០៥ភាគរយដល់ចំនួន២១,២ពាន់លានដុល្លារសហរដ្ឋអាមេរិកបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ដោយយោងទៅតាមនាយកដ្ឋានទីផ្សារ អឺរ៉ុបរបស់ក្រសួងពាណិជ្ជកម្មនិងឧស្សាហ កម្មបានឱ្យដឹងថាតម្លៃនាំចេញពីវៀត ណាមទៅកាន់សហភាពអឺរ៉ុបបានកើន ឡើង ៨,៦៨ភាគរយដល់ចំនួន១៦,២ពាន់លានដុល្លារសហរដ្ឋអាមេរិក ហើយតម្លៃនាំ ចេញពីសហភាពអឺរ៉ុបទៅកាន់វៀតណាម វិញកើនឡើង១០,២៨ភាគរយដល់ចំនួន ៥ពាន់លានដុល្លារសហរដ្ឋអាមេរិក។
ទំនិញដែលវៀតណាមនាំចេញទៅកាន់ សហភាពអឺរ៉ុបមានដូចជា វាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង កាហ្វេ អាហារសមុទ្រ និងកុំព្យូទ័រជាដើម។
ជាពិសេសវៀតណាមបានចាប់ផ្តើមនាំ ចេញទូរស័ព្ទទៅកាន់សហភាពអឺរ៉ុបកាលពីឆ្នាំ២០១១ ហើយតម្លៃនៃការនាំចេញផលិតផលទាំងនោះកាលពីឆ្នាំ២០១៥ បានឈានដល់៩,៧ពាន់លានដុល្លារសហរដ្ឋអាមេរិកស្មើនឹង៧៥ភាគរយនៃតម្លៃនាំចេញសរុបទៅកាន់សហភាពអឺរ៉ុប។
ជាងនេះទៅទៀតនោះតម្លៃនៃការនាំចេញផលិតផលផ្សេងទៀតមានចន្លោះ៥ ទៅ១០ភាគរយក្នុងមួយឆ្នាំបើទោះបីជា ផលិតផលទាំងនោះមិនមានតម្លៃនាំចេញច្រើនក៏ដោយ។ ផលិតផលទាំងនោះរួម មានថង់ប្លាស្ទិក ឈើ វ៉ាលិស ឆត្រ ម្រេច និងស្វាយ ចន្ទីជា ដើម។
ក្នុងរយៈពេល៦ខែដំបូងនេះវៀតណាម នាំចូលតែផលិតផលដែលខ្លួនមិនបាន ផលិតឬខ្វះខាតប៉ុណ្ណោះដូចជាម៉ាស៊ីន ទឹកដោះគោ និងឱសថជាដើមពីបណ្តា ប្រទេសជាច្រើននៅក្នុងសហភាពអឺរ៉ុប ។
ជាច្រើនឆ្នាំកន្លងមកនេះទំនាក់ទំនង ពាណិជ្ជកម្មរវាងប្រទេសវៀតណាមនឹង សហភាពអឺរ៉ុបទទួលបានកំណើនយ៉ាង លឿនហើយវិវត្តយ៉ាងមានប្រសិទ្ធភាព។ តម្លៃពាណិជ្ជកម្មទ្វេភាគីបានកើនឡើង ១០ដងពោលគឺចាប់ពី៤,១ពាន់លានដុល្លារ សហរដ្ឋអាមេរិកកាលពីឆ្នាំ២០០០ដល់ ២១,២ពាន់លានដុល្លារសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៥។
តម្លៃនាំចេញពីវៀតណាមទៅកាន់សហ ភាពអឺរ៉ុបបានកើនឡើង១១ដងពី ២,៨ពាន់ លានដុល្លារសហរដ្ឋអាមេរិកដល់៣០,៨ ពាន់លានដុល្លារសហរដ្ឋអាមេរិកខណៈ ដែលតម្លៃនាំចូលពីសហភាពអឺរ៉ុបទៅកាន់វៀតណាមកើនឡើង៨ដងពី១,៣លាន ដុល្លារសហរដ្ឋអាមេរិកដល់ ១០,៤ពាន់លានដុល្លារសហរដ្ឋអាមេរិក៕
ដោយ៖ រ័ត្ន