ខេត្តកំពង់ស្ពឺ÷ យោងតាមផេកផ្លូវការរបស់អធិការដ្ឋាននគរបាលស្រុកសំរោងទងបានឲ្យដឹងថា, មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៤:១៥ នាទី លើផ្លូវជាតិលេខ ៤ គីឡូម៉ែត្រ (៣២-៣៣) ចំណុចភូមិធ្លកឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា មានម៉ូតូ ១គ្រឿង មិនស្គាល់ម៉ាក់ និងអត្តសញ្ញាណអ្នកបើកបរ (បើកម៉ូតូគេចខ្លួនក្រោយពេលកើតហេតុ) បើកបរពីទិសខាងលិចទៅកើត លុះមកដល់ត្រង់ចំណុចខាងលើ បានប៉ះមនុស្ស១នាក់ មិនស្គាល់អត្តសញ្ញាណ ភេទស្រី អាយុប្រហែល ៥៥ឆ្នាំ ដែលកំពុងដើរឆ្លងផ្លូវពីទិសខាងជើងទៅត្បូង បណ្ដាលឲ្យរងរបួសធ្ងន់ (មនុស្សវិបល្លាសស្មារតី) ។
ប្រភពពីសមត្ថកិច្ចដដែលបានឲ្យដឹងទៀតថាក្រោយកើតហេតុ សមត្ថកិច្ចក៏បានហៅរថយន្តសាម៊ុយដឹកញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺប៉ុន្តែដោយស្ថានភាពរបួសធ្ងនធ្ងរពេក ជនរងគ្រោះខាងលើបានទទួលមរណភាព នៅព្រឹកវេលាម៉ោង ៨:៣០ នាទី ព្រឹកថ្ងៃទី២៧ខែមករាឆ្នាំ២០២៥នេះ
សមត្ថកិច្ចបញ្ជាក់ថា ចំពោះអ្នកបើកបរកំពុងស្រាវជ្រាវចាត់ការតាមនីតិវិធី។
បច្ចុប្បន្ន៖ សពបានដំកល់ទុក នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ រងចាំក្រុមគ្រួសារសពមកទទួល ប្រសិនបើ បងប្អូន ប្រជាពលរដ្ឋ បានស្គាល់ភិនភាគសពខាងលើនេះ សូមទំនាក់ទំនងមកផ្នែកសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង ដែលមានលេខទូរសព្ទ ៖ ☎️ 016396368 ☎️ 016615646
សូមអរគុណ!
ដោយ÷ចន្ទ លីហ្សា