ភ្នំពេញ ៖ ឯកឧត្តម លី ឈាង (Li Qiang)
នាយករដ្ឋមន្ត្រី សាធារណរដ្ឋប្រជាមានិតចិន
រដ្ឋធានីប៉េកាំង
ឯកឧត្តមជាទីរាប់អាន!
វាយនក្ខត្តឫក្សដ៏ឧត្តមនៃពិធីបុណ្យនិទាឃរដូវ ឬបុណ្យចូលឆ្នាំប្រពៃណីជាតិចិន ខ្ញុំ ក្នុងឱកាសប្រកបដោយនក្ខត្តឫក្សដ៏ឧត្តមនៃពិធីបុណ្យនិទា រីករាយសូមសម្តែងនូវគារវកិច្ចយ៉ាងកក់ក្តៅបំផុត និងសូមប្រសិទ្ធិពរជ័យជូនចំពោះ ឯកឧត្តម និង ប្រជាជនចិនជាទីរាប់អានទាំងអស់។
ក្នុងពេលដែលកម្ពុជា និងចិនកំពុងសហការគ្នាយ៉ាងជិតស្និទ្ធនិងសកម្មដើម្បីកសាងសហគមន៍វាសនា រួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ខ្ញុំមានជំនឿមុតមាំថា ឆ្នាំថ្មី នឹងនាំមកនូវ កំលាំងមិនចេះរីងស្ងួតសម្រាប់ការបន្តពង្រឹងមិត្តភាពដែកថែបរបស់យើងនិងធ្វើឱ្យកាន់តែស៊ីជម្រៅថែម ទៀតនូវកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសយើងទាំងពីរ។
សូម ឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏សោះស្ម័គ្របំផុតសាជាថ្មីពីខ្ញុំ និងសូមគោរពជូនពរ ឯកឧត្តម បន្តមានសុខភាពល្អ សុភមង្គល និងទទួលបានជោគជ័យកាន់តែត្រចះត្រចង់គ្រប់ភារកិច្ចដ៏ ឧត្តុង្គឧត្តម។