លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានពិភាក្សាអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់បាន ពិភាក្សាអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា បាន ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-អាល្លឺម៉ង់ ក្នុងអំឡុងពេលជួបសម្តែងការ គួរសម នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកអគ្គរដ្ឋទូត Messerer បានរំលឹកអំពីព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងកម្ពុជា-អាល្លឺម៉ង់ រួមមានដំណើរទស្សនកិច្ចផ្លូវការរបស់ លោក បណ្ឌិត Frank-Walter Steinmeier ប្រធានាធិបតីអាល្លឺម៉ង់ មកកម្ពុជាក្នុងខែកុម្ភៈ ឆ្នាំ២០២៣ និង កិច្ចពិភាក្សាប្រកបដោយផ្លែផ្ការវាង សម្តេចតេជោ ហ៊ុន សែន និង លោក Olaf Scholz អធិការបតី អាល្លឺម៉ង់ នៅក្នុងឱកាសកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល កាល ពីខែធ្នូ ឆ្នាំ២០២២។ លោក ប្រាក់ សុខុន និង ឯកអគ្គរដ្ឋទូត Messerer បានកត់សម្គាល់ដោយ ការពេញចិត្តចំពោះទំនាក់ទំនង ដែលកាន់តែរីកចម្រើនរវាងប្រទេសទាំងពីរ និងវឌ្ឍនភាពនៃកិច្ច សហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ រួមមាន ពាណិជ្ជកម្ម ការវិនិយោគ ការអភិវឌ្ឍប្រកបដោយ និរន្តរភាព ការបោសសម្អាតមីន និងថាមពល។ លោកឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូត Messerer បានយល់ស្របគ្នាថា ប្រទេសទាំងពីរនៅមានឱកាសជាច្រើនទៀតសម្រាប់ព ពាណិជ្ជកម្មទ្វេភាគី ដែលមានលើសពី១ប៊ីលានដុល្លារអាមេរិក នាឆ្នាំកន្លងទៅនេះ។ ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី នាមប្រទេសទាំងពីរពិចារណាលើការបញ្ចប់កិច្ចព្រមព្រៀង ស្តីពី កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការជៀសវាង ការយកពន្ធត្រួតស៊ីគ្នា និងការលើកកម្ពស់ និងការពារការវិនិយោគរួម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះការរួមចំណែកដ៏មានតម្លៃរបស់អាល្លឺម៉ង់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។

លោក ប្រាក់ សុខុន បានស្វាគមន៍ចំពោះការបើកស្ថានកុងស៊ុលកិត្តិយសអាល្លឺម៉ង់នៅខេត្ត ខេត្តសៀមរាប កាលពីខែមិថុនា ឆ្នាំ២០២៤ ដែលការណ៍នេះឆ្លុះបញ្ចាំងពីការចាប់អារម្មណ៍កាន់តែ ខ្លាំងឡើងរបស់អាល្លឺម៉ង់មកលើកម្ពុជា។ ឯកអគ្គរដ្ឋទូត Messerer បានអះអាងសាជាថ្មីអំពីការប្តេជ្ញា ចិត្តរបស់អាល្លឺម៉ង់ ក្នុងការបំពេញតួនាទីជាដៃគូដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ខណៈពេលដែលប្រទេសទាំងពីរកំពុងបង្កើនកិច្ចប្រឹងប្រែងដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត៕

ដោយ ៖ សិលា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print