ប្រវត្តិសាស្រ្តខ្មែរសម័យមុនអង្គរ ដោយ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន (ត)

ចែករំលែក៖

ភ្នំពេញ ៖ ក៏ប៉ុន្តែ សាស្ត្រាចារ្យ កេង វ៉ាន់សាក់ មិនបានទាត់ចោលនូវការចូលរួម នៃវប្បធម៌ឥណ្ឌាក្នុងការបង្កើតវប្បធម៌ខ្មែរឡើយ។ លោកចែកវប្បធម៌ជា ពីរផ្នែក ៖ វប្បធម៌ខាងផ្នែកសម្ភារ និងវប្បធម៌ខាងផ្នែកគំនិតស្មារតី។ លោក លើកឡើងថា លោក Jean Delvert (Le paysan cambodgien) និងលោកស្រី Éveline Porée-Maspero (Étude sur les Rites agraires des Cambodgiens) បានសិក្សាវប្បធម៌ខ្មែរខាងផ្នែកសម្ភារយ៉ាងល្អិតល្អន់ហើយ។ ដោយឡែក ចំពោះវប្បធម៌ខាងផ្នែកគំនិតស្មារតី លោកបានចែកចេញជាពីរផ្នែកគឺ ៖ ទី១-វិភាគទានឥណ្ឌាក្នុងវប្បធម៌ និងអរិយធម៌ខ្មែរ តាមរយៈសាសនា ព្រាហ្មណ៍ និងពុទ្ធសាសនាមហាយាន និងភាសាសំស្ក្រឹត និងពុទ្ធសាសនា ថេរវាទ និងភាសាបាលី និងទី២-វប្បធម៌ខ្មែរសុទ្ធសាធ ដែលមានតាំងតែពី ជំនាន់ហ្វូណន ហើយដែលស្លជាមួយវប្បធម៌ឥណ្ឌា ដែលជំរុញឱ្យខ្មែរអាច ឈានដល់ភាពរីកចម្រើនដូចជំនាន់អង្គរ។

បណ្ឌិត មីសែល ត្រាណេ បានយកសម្មតិកម្មរបស់សាស្ត្រាចារ្យ កេង វ៉ាន់សាក់ ទៅធ្វើការស្រាវជ្រាវបន្ថែម និងបានធ្វើសេចក្តីសន្និដ្ឋានថា ៖ «វប្បធម៌ខ្មែរដែលបានប្រសូតឡើងនាដើមសម័យប្រវត្តិសាស្រ្តក្រោមឥទ្ធិពល ឥណ្ឌានោះ គឺជាវប្បធម៌មួយដែលប្រកបដោយលក្ខណៈសំយោគរវាង សមាសធាតុមន-ខ្មែរ និងឥណ្ឌា។ មុនមានលំហូរវប្បធម៌បរទេស អ្នកស្រុក នៃជ្រោយសុវណ្ណភូមិមានវប្បធម៌ដើមរបស់ខ្លួនរួចហើយ ដូចយើងឃើញ តាមរយៈកំណាយនៃស្ថានីយល្អាងស្ពាននៅខេត្តបាត់ដំបង សំរោងសែននៅ ខេត្តកំពង់ឆ្នាំង ស្ថានីយយុគថ្ម គ្រួសបំបែក នៅខេត្តក្រចេះ និងស្ទឹងត្រែង ជាដើម។ នៅលើមូលដ្ឋានគ្រឹះដ៏រឹងមាំរបស់ដូនតាទាំងនោះ ដែលមានអាយុ កាលរាប់ពាន់សែនឆ្នាំមុនគ.ស. ទើបធាតុឥណ្ឌាបានចាប់ពន្លកពីលើ ចាប់ តាំងពីស.វ.ទី១ដល់ស.វ.ទី១៤ ដោយបាននាំមកនូវការអភិវឌ្ឍដ៏ឧត្តុង្គឧត្តម គ្រប់វិស័យ។ ក៏ប៉ុន្តែ នៅពេលដែលឥទ្ធិពលឥណ្ឌាមកដល់ប្រជាជនខ្មែរ ពុំទាន់មានអក្សរនៅឡើយទេ។ សំណេរប្រវត្តិសាស្ត្រខ្មែរចាប់បដិសន្ធិឡើងនៅដើមស.វ.ទី១ ដោយទទួលនូវឥទ្ធិពលរបស់ឥណ្ឌា ហើយបង្កើតបាន អក្សរជាតិតាមលំនាំឥណ្ឌា។ រាជាធិបតេយ្យដូចឥណ្ឌា។ ឥទ្ធិពលឥណ្ឌាក៏បាននាំមកនូវរបបនយោបាយ

គ-តើនៅអាស៊ីអាគ្នេយ៍មានជនជាតិណាខ្លះរស់នៅ?

នៅបុរេសម័យ មានតែជនជាតិធំៗចំនួនបីប៉ុណ្ណោះ ដែលតាំងទី លំនៅនៅអាស៊ីអាគ្នេយ៍ គឺជនជាតិខ្មែរ ជនជាតិមន និងជនជាតិចាម។

ជនជាតិខ្មែរ គឺជាជនជាតិដើមនៃអាស៊ីអាគ្នេយ៍ ដែលតាំងទីលំនៅ នៅក្នុងជ្រលងនៃទន្លេមេគង្គភាគកណ្តាល និងភាគខាងក្រោម។ ប្រទេស មនមានឈ្មោះថា អាណាចក្រទ្វារវតី និងមានព្រំប្រទល់ជាប់នឹងអាណា-ចក្រខ្មែរ ហើយលាតសន្ធឹងតាមដងទន្លេមេណាម ឬចៅប្រាយ៉ា។ ជនជាតិ មនរស់នៅផ្នែកខាងជើង និងខាងលិចទន្លេមេគង្គ គឺនៅចំភូមិភាគកណ្តាល នៃប្រទេសថៃបច្ចុប្បន្ន និងនៅតាមខ្ពង់រាបកូរ៉ាតផ្នែកខាងជើងជួរភ្នំដងរែក។ អាណាចក្រទ្វារវតីទទួលឥទ្ធិពលពីសិល្បៈឥណ្ឌាដំបូងគេដូចអាណាចក្រ ខ្មែរ និងចម្ប៉ាដែរ។ បើវិនិច្ឆ័យទៅតាមសិល្បៈទ្វារវតី ដែលជាសិល្បៈរីកចម្រើន ជាពិសេសព្រះពុទ្ធរូបនៅវត្តប្រាមេន ខេត្តអយុធ្យាដែលមានកាលបរិច្ឆេទ នៅស.វ.ទី៨នៃគ.ស. បញ្ជាក់ថាជនជាតិមនទំនងជាគោរពព្រះពុទ្ធសាសនា និកាយថេរវាទ។

យើងឃើញថា អាណាចក្រទាំងពីរមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ បំផុត ជាពិសេសខាងវិស័យវប្បធម៌ ដោយសារភាសាខ្មែរ និងភាសាមន ស្ថិតនៅក្នុងគ្រួសារខ្មែរ-មនតែមួយ ហើយភាសាទាំងពីរនេះបានចារនៅក្នុង សិលាចារឹករបស់ខ្មែរ។ បើតាមមតិរបស់លោក Thierry Zephir សាស្ត្រាចារ្យ នៃសាលាលូវ័របានឱ្យដឹងថា ព្រះពុទ្ធបដិមា <ទ្វារវតី> ក្នុងកាយវិការបង្រៀន (វិតក៏មុទ្រ) និងរូបពោធិសត្វដែលគេបានរកឃើញនៅក្នុងតំបន់បានហ្វៃ ឬ តំបន់ព្រះនគរជ័យ(បច្ចុប្បន្ននៅក្នុងទឹកដីថៃ) មានលក្ខណៈជាខ្មែរសុទ្ធសាធ និងស្ថិតនៅក្នុងរចនាបថព្រៃក្មេង ឬកំពង់ព្រះ ពោលព្រះពុទ្ធបដិមានេះមាន សិល្បៈនៃដួងព្រលឹងខ្មែរ និងបង្ហាញពីសិល្បៈទ្វារវតីផងដែរ(កេរដំណែល ខ្មែរ លេខ០១)។

ដោយសារតែវប្បធម៌ខ្មែរ និងវប្បធម៌មនមានលក្ខណៈស្រដៀងគ្នា និងមានប្រភពតែមួយពីឥណ្ឌាសម័យដំបូង ជាពិសេសភាសាដែលស្ថិត នៅក្នុងគ្រួសារខ្មែរ-មនតែមួយ ដែលមានប្រភពពីភាសាសំស្ក្រឹតនេះហើយ ទើបមានប្រវត្តិវិទូមួយចំនួនបានលើកឡើងពីអំណះអំណាងនៃអារ្យធម៌ ខ្មែរ-មនថា ហាក់បីដូចជាអារ្យធម៌តែមួយ ដោយសារសិល្បៈទ្វារវតីនៅមុន សម័យអង្គរបានទទួលឥទ្ធិពលពីគ្នាទៅវិញទៅមក។ ឧទាហរណ៍ ស្ថានីយ បុរាណវិទ្យាស៊ីទេព ដែលជាស្ថានីយខ្មែរនៅក្នុងទឹកដីថៃ ដែលជាបេះដូង នៃអាណាចក្រទ្វារវតីគឺជាតឹកតាងស្រាប់។

តាមរយៈការសិក្សាពីទិដ្ឋភាពរួមនៃអាណាចក្របុរាណនៅអាស៊ី អាគ្នេយ៍ ការគ្រប់គ្រងមានលក្ខណៈជា « Center of power » ហើយការ បែងចែកព្រំដែនរវាងអាណាចក្រពីរគឺជារឿងស្មុគស្មាញនិងអាស្រ័យតាម ពេលវេលា។ ឧទាហរណ៍ តាមប្រភពរបស់លោក David Snellgrove នៅ ស្ថានីយមឿងសីមា ដែលស្ថិតនៅខាងលិចនៃនគររាជសីមា នៅលើខ្ពង់រាប កូរ៉ាត គេឃើញមានផ្នូរខ្មោចអាយុជាង២ ០០០ឆ្នាំ និងឃើញមាននូវសំណល់ ប្រាសាទមន និងប្រាសាទខ្មែរផងដែរ។

ជនជាតិខ្មែរ និងជនជាតិមន គឺជាជនជាតិដែលភាគច្រើនរស់នៅ តាមតំបន់ព្រៃភ្នំ ហើយភាគតិចរស់នៅតាមមាត់សមុទ្រ។ នៅតាមមាត់ សមុទ្រនៃឧបទ្វីបឥណ្ឌូចិន ភាគច្រើនជនជាតិដែលរស់នៅទីនោះគឺជនជាតិ ចាម ដែលមានដើមកំណើតមកពីឧបទ្វីបម៉ាឡេ និងឥណ្ឌូណេស៊ី។ ជនជាតិ ខ្មែរទទួលនូវឥទ្ធិពលខាងផ្នែកភាសា វប្បធម៌ និងសាសនាផ្ទាល់ពីឥណ្ឌា ជាពិសេសតាមរយៈមជ្ឈមណ្ឌលពាណិជ្ជកម្ម អូរកែវ នៃអាណាចក្រភ្នំ ឬហ្វូណន។ (នៅមានត) ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print