អន្តរជាតិ ៖ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ២៨ ខែមករា លោក Macron ប្រធានាធិបតីបារាំង បានប្រកាស ថា នឹងកែ ទម្រង់ ប្លង់ សំបុត្រ ជាដើម នៃសារមន្ទីរ Louvre ដើម្បីកាត់បន្ថយសម្ពាធកាន់តែខ្លាំងឡើងពី ភ្ញៀវទេសចរ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ។
គេហទំព័រ «CCFR China state-controlled media » លោក Macron បានប្រកាសផែនការជួសជុលសារមន្ទីរ Louvre នៅឯសារមន្ទីរ Louvre នាថ្ងៃដដែលនោះ ។ យោងតាមផែនការនេះ ច្រកចូលដ៏ធំថ្មីមួយនឹង ត្រូវសាង សង់ នៅ ចំហៀងខាងកើតនៃ Louvre ដើម្បីបំបែកលំហូរភ្ញៀវទេសចរ ដែលបច្ចុប្បន្នចូល សារមន្ទីរ តាម Louvre Pyramid ច្រកចូលថ្មីគ្រោងនឹងសាងសង់រួចរាល់នៅឆ្នាំ ២០៣១ នៅពេល ចុង ក្រោយបំផុត ។ លើសពីនេះ វិធានការផ្សេងទៀត រួមមានការយកថ្លៃសំបុត្រខ្ពស់ជាងមុនសម្រាប់ភ្ញៀវទេសចរបរទេសមកពីតំបន់ដែលមិនមែនជាសហភាពអឺរ៉ុបចាប់ពីឆ្នាំ ២០២៦ ការផ្លាស់ប្តូរទីតាំងរូបគំនូរ Monalisa ទៅកន្លែងដាច់ដោយឡែក និងគិតថ្លៃ សំបុត្រ បន្ថែម ។ ល ។
គេហទំព័រ «CCFR China state-controlled media » តាមប្រព័ន្ធសារព័ត៌មានបារាំង ដកស្រង់ពាក្យសម្ដីពីឥស្សរជនជិតស្និទ្ធនឹងលោក Macronបានឱ្យដឹងថា គម្រោងជួសជុលសារមន្ទីរ Louvre នឹងមានរយៈពេលជាងដប់ឆ្នាំ ហើយ ចំណាយចាប់ពី ៧០០ លានទៅ ៨០០ លានអឺរ៉ូ ៕
ដោយ ៖ សិលា