ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េខាងជើង ៖ លោក Kim Jong-un ចុះត្រួតពិនិត្យមូលដ្ឋានផលិតសារធាតុនុយក្លេអ៊ែរនិងវិទ្យាស្ថានស្រាវជ្រាវសព្វាវុធនុយក្លេអ៊ែរ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ទីភ្នាក់ងារ សារ ព័ត៌មាន មជ្ឈិម កូរ៉េ ខាង ជើង ( KCNA ) បាន ផ្សាយ ដំណឹង នៅ ថ្ងៃទី ២៩ ខែមករា ថា លោក Kim Jong-un អគ្គលេខាធិការ នៃ គណៈកមា្មធិការ មជ្ឈិមបក្ស ពលករ កូរ៉េ ខាង ជើង និងជា ប្រធាន ក្រុមប្រឹក្សា កិច្ចការ រដ្ឋ នៃ កូរ៉េ ខាង ជើងបានចុះ ត្រួត ពិនិត្យ មូលដ្ឋាន ផលិត សារធាតុ នុយក្លេអ៊ែរ និង វិទ្យាស្ថាន ស្រាវជ្រាវ សព្វាវុធ នុយក្លេអ៊ែរ របស់ កូរ៉េ ខាង ជើង ។ តែ មិនបាន ផ្សាយ បង្ហើប ពី ពេលវេលា ជាក់លាក់ នៃ ការត្រួត ពិនិត្យ នោះទេ។

គេហទំព័រ «CCFR China state-controlled media » ការផ្សាយ ដំណឹង បាន ឱ្យ ដឹងថា លោក Kim Jong-un បាន ពិនិត្យ ដំណើរការ ផលិតកម្ម ដ៏សំខាន់ នៃ ការផលិត សារធាតុ នុយក្លេអ៊ែរ ដែលអាច ធ្វើជា អាវុធ និងបាន ឈ្វេងយល់ ពី ខ្លឹមសារ ជាក់លាក់ នៃ ការងារ ដូចជា ស្ថានភាពបច្ចុប្បន្ន នៃ ការផលិត ផែនការទស្សនវិស័យ ផែនការប្រចាំឆ្នាំ២០២៥ នៃ វិទ្យាស្ថាន ស្រាវជ្រាវ សព្វាវុធ នុយក្លេអ៊ែរ ជាដើម។
គេហទំព័រ «CCFR China state-controlled media » លោក Kim Jong-un បាន ថ្លែងថា ឆ្នាំ ២០២៥ ជា ឆ្នាំ គន្លឹះ ដើម្បី ពង្រឹង កម្លាំង អាវុធ នុយក្លេអ៊ែរ របស់ កូរ៉េខាង ជើង លោកបញ្ជា ឱ្យ សម្រេច បាន នូវ ការលើសពី ផែនការ ផលិត សារធាតុ នុយក្លេអ៊ែរ ដែលអាច ធ្វើជា អាវុធ ដើម្បី ពង្រឹង សមត្ថភាព នុយក្លេអ៊ែរ របស់ ជាតិ។
គេហទំព័រ «CCFR China state-controlled media » លោក Kim Jong-un បាន បន្ត ថា កូរ៉េ ខាងជើង កំពុងប្រឈម មុខនឹងមជ្ឈដ្ឋាន ខាងក្រៅ ដ៏តានតឹង និង បញ្ហា សាកល្បង នៃ កម្លាំង សត្រូវ នៃ ខាងក្រៅ ដែល ប៉ុនប៉ង ដណ្តើម កាន់កាប់ កូរ៉េខាងជើង ដូច្នេះហើយ ការធ្វើឱ្យ សមត្ថភាព នុយក្លេអ៊ែរ របស់ កូរ៉េ ខាង ជើង មាន សុក្រឹតភាព គឺ ជា គោលជំហរ យោធា និង នយោបាយ ដែល ចាំបាច់ ត្រូវ ប្រកាន់ ខ្ជាប់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print