នគរបាលឃាត់ខ្លួនក្រុមជនសង្ស័យ១០នាក់ ស្ទាក់វាយប្លន់យកម៉ូតូជនរងគ្រោះនៅស្រុកសាមគ្គីមុនីជ័យ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ក្រុមជនសង្ស័យចំនួន១០នាក់ត្រូវបានកម្លាំងនគរបាលស្រុកសាមគ្គីមុនីជ័យធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន ខណៈដែលក្រុមជនសង្ស័យធ្វើសកម្មភាពស្ទាក់វាយប្លន់យកម៉ូតូជនរងគ្រោះ បានសម្រេចហើយរត់គេចខ្លួន។

ការឃាត់ខ្លួនក្រុមជនសង្ស័យជាចោរប្លន់នេះបានកាលពីល្ងាច ថ្ងៃទី២៩​ ខែមករា​ ឆ្នាំ២០២៥​ នៅចំណុចដី ឡូតិ៍ ឡេងណាវ៉ាត់ត្រា​ស្ថិតនៅភូមិស្តុកស្លាត​ ឃុំភ្នំតូច​ ស្រុកសាមគ្គីមុនីជ័យ​ ខេត្តកំពង់ស្ពឺ​។

នគរបាលស្រុកបាននិយាយឱ្យដឹងថា នៅមុនពេលកើតហេតុមានករណីស្ទាក់វាយជនរងគ្រោះយកម៉ូតូ១គ្រឿងម៉ាក​ ហុងដាC125​ ស៊េរីឆ្នាំ២០២២​ ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ​ កំពង់ស្ពឺ​ 1W-5580 ជាកម្មសិទ្ធិរបស់ជនរងគ្រោះមានគ្នាចំនួន២នាក់៖ ទី១.ឈ្មោះ​ ក្រិត​ ធីម​ ភេទប្រុស​ អាយុ១៩ឆ្នាំ និងទី២.ឈ្មោះ​ ក្រិត​ ធី​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ អ្នកទាំង២នាក់​ រស់នៅភូមិស្តុកស្លាត​ ឃុំភ្នំតូច​ ស្រុកសាមគ្គីមុនីជ័យ​ ខេត្តកំពង់ស្ពឺ។

នគរបាលបានបន្តថា ក្រោយកេីតហេតុនៅវេលាម៉ោង ៣និង១០នាទី​រសៀលថ្ងៃទី២៩ ខែមករា នេះ សមត្ថកិច្ចបានចុះទៅដល់កន្លែងកេីតហេតុជួបជនរងគ្រោះ​សាកសួរព័ត៌មានករណីខាងលេី​ ស្រាវជ្រាវឃាត់មុខសញ្ញា១នាក់ក្នុងចំណោម១០នាក់​ ដែលយកម៉ូតូជនរងគ្រោះទៅផ្លុង ចោលនៅផ្លូវលំខាងត្បូងបុរីTLLស្ថិតនៅភូមិត្រពាំងរុន​ ឃុំដំណាក់រាំង​ ស្រុកសាមគ្គីមុនីជ័យ​ ខេត្តកំពង់ស្ពឺ។

ជនសង្ស័យមានឈ្មោះដូចខាងក្រោម​ ១.ឈ្មោះ​ ណ ថ ភេទប្រុស​ អាយុ២៥ឆ្នាំ​ ភូមិព្រៃពាយ​ ឃុំអង្គតាសោម​ ស្រុកត្រាំកក់​ ខេត្តតាកែវ​ ​ ២.ឈ្មោះ​ រ ស គ ភេទប្រុស​ អាយុ១៧ឆ្នាំ​ ភូមិច្រក​ ឃុំ​បន្ទាយមាស​ ស្រុកបន្ទាយ មាស​ ខេត្តកំពត​ ៣.ឈ្មោះ​ ប ​ ស ខ​ ភេទប្រុស​ អាយុ ២១ឆ្នាំ​ ភូមិច្រក​ ឃុំបន្ទាយមាស​ ស្រុកបន្ទាយមាស​ ខេត្តកំពត​ ៤.ឈ្មោះ​ ស​ រ ឌ ភេទប្រុស អាយុ១៩ឆ្នាំ​ ភូមិតាជ័យ​ ឃុំកំពុងចម្លង​ ស្រុកស្វាយជ្រុំ​ ខេត្តស្វាយរៀង​ (អ្នកទាំង៤នាក់ខាងលេីជនដៃដល់)​ ៥.ឈ្មោះ​ ថ​ វ​ ភេទប្រុស​ អាយុ២៦ឆ្នាំ​​ ភូមិអណ្តូងរវៀង​ ឃុំអញ្ចាយរូង​ ស្រុកបរិបូរណ៍​ ខេត្តកំពង់ឆ្នាំង​ ៦.ឈ្មោះ​ ដ​ អ ភេទប្រុស​ អាយុ១៩ឆ្នាំ​ ភូមិស្នេហ៍មាន់​ ឃុំកោះកន្លរ​ ស្រុកកោះកន្លរ​ ខេខេត្តបាត់ដំបង,៧.ឈ្មោះ​ រ ច រ​ ភេទប្រុស​ អាយុ២១ ឆ្នាំ​ ភូមិស្លា​ ឃុំក្រាំងត្រយ៉ង​ ស្រុកពាមជរ​ ខេត្តព្រៃវែង​ ៨. ឈ្មោះ​ រ ខ​ ភេទប្រុស​ អាយុ១៧​ឆ្នាំ​ ភូមិច្រក ឃុំបន្ទាយមាស​ ស្រុកបន្ទាយមាស​ ខេត្តកំពត​ ៩.ឈ្មោះ​ ដ​ អ​ ភេទប្រុស​ អាយុ១៧ឆ្នាំ​ ភូមិស្នេហ៍មាន់​ ឃុំបន្ទាយមាស​ ស្រុកបន្ទាយមាស​ ខេត្តកំពត​ ១០.ឈ្មោះ​ ម ច ថ ភេទប្រុស​ អាយុ២៥ឆ្នាំ​ ភូមិថ្មី​ ឃុំត្នោតជុំ​ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់​ (ដែលជាបក្សពួក)​ ជាកម្មករសំណង់ស្នាក់នៅក្នុងបុរីTLL។

...

ក្រោយឃាត់ខ្លួននគរបាលបានដកហូតម៉ូតូចំនួន០៦ គ្រឿង​ ម៉ូតូជនរងគ្រោះ០១គ្រឿង​និងទូរស័ព្ទដៃចំនួន ៤គ្រឿង:​​ ១.ម៉ូតូហុងដា​C125 ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ​ កំពង់ស្ពឺ​ 1W-5580 (ម៉ូតូជនរងគ្រោះ)។

នគរបាលបានបញ្ជាក់ថា តាមចម្លេីយសារភាពរបស់ក្រុមបក្ខពួកខាងលេីបានឆ្លេីយថា​ ពួកគេបានយកម៉ូតូរបស់ ជនរងគ្រោះទៅផ្លុងចោលនៅចំណុចខាងលេី​ ដោយធ្វេីសកម្មភាពវាយកម្ទេចផ្លាកលេខនិងសម្ភារះម៉ូតូ។តាមការពិនិត្យនៅក្នុងបន្ទប់ផ្ទះបុរីឃេីញមាន:កាបាំងម៉ូតូ​ កញ្ចក់ម៉ូតូ​ កាងម៉ូតូ​ កូនសោ​រ ញញួរ​ ដំបងឈេី​និងសម្ភារះសម្រាប់ធ្វេីសកម្មភាពមួយចំនួនទៀត​។

បច្ចុប្បន្នក្រុមជនសង្ស័យរួមជាមួយវត្ថុតាងខាងលេីត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print