រថយន្ត​ម៉ាស្តា​បេីក​ជ្រុល​ទៅ​បុក​និង​ក្បាល​ថ្មពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឲ្យ​រងការ​ខូចខាត​រថយន្ត​យ៉ាង​ដំណំ​

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ បានបើករថយន្តម៉ាកម៉ាស្ដា ក្នុងស្ថានភាពងងុយដេកងោកមួយភាំងធ្វើឲ្យរថយន្តរេចង្កូតទៅបុកជាមួយនឹងក្បាលថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតរថយន្តយ៉ាងដំណំ ។
​ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង​៤០នាទី​ទាប​ភ្លឺ​ឈានចូលថ្ងៃទី៣០ខែមករា ឆ្នាំ​២០២៥​ជិត​ស្តុបចំការមន ផ្លូវម៉ៅសេទុងកែងនឹងផ្លូវព្រះនរោត្តមសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ ។
​ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បានបើករថយន្តម៉ាកម៉ាស្តាពណ៌សBT50 ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BJ 6623 ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេងទុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុមិនដឹងថាបញ្ហាអ្វីរថយន្តក៏បានរេចង្កូត ទៅបុកជាមួយនឹងក្បាលថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខបាក់កង់រទិលខាងឆ្វេងទៅមុខលែងរួចហើយចំណែកទ្រូងផ្លូវវិញរងការខូចខាតវៀចទ្រង់ទ្រាយដើមអស់ចំនួនមួយកង់ផងដែរ ។
​ ករណីខាងលើនេះអ្នកបើកបរក៏បានបញ្ជាក់ដែរថាគាត់បានបើករថយន្តរបស់គាត់មកដល់ចំណុចកើតហេតុដោយសារអត់ងងុយ​ ហើយ​ងោក​មួយ​ភាំង​ទេីប​ធ្វើឲ្យរថយន្តរេចង្កូតទៅបុកជាមួយនឹងក្បាលថ្មបែបនេះតែម្តងទៅ ។
​ ក្រោយកើតហេតុរថយន្តត្រូវបានសមត្ថកិច្ច ជំនាញស្ទូចយកទៅរក្សាទុកនៅចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំដំណោះស្រាយ ៕ ដោយ៖សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print