រដូវបិទនេសាទឆ្នាំនេះបទល្មើសកើនឡើងលើសឆ្នាំកន្លងទៅ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រភពព័ត៌មានពីប្រជា នេសាទនៅភូមិកោះក្អែក ឃុំរាំងទិល ស្រុក កណ្ដៀងបានរាយការណ៍ឲ្យដឹងថា នារដូវ បិទនេសាទឆ្នាំនេះគេសង្កេតឃើញបទ ល្មើសប្រភេទឧបករណ៍ជនឬស៊ីបកើតមាន ច្រើនជាងឆ្នាំកន្លងមកគួរឲ្យព្រួយបារម្ភ ខណៈក្រុមនេសាទទាំងនេះកំពុងបំផ្លាញ មច្ឆជាតិយ៉ាងធ្ងន់ធ្ងរ ។

ប្រភពខាងលើបន្តថា បទល្មើសប្រភេទ ឧបករណ៍ជនឬស៊ីបកើតមានយ៉ាងច្រើន គួរឲ្យព្រួយបារម្ភនេះគេសង្កេតឃើញអ្នក ប្រព្រឹត្តភាគច្រើនសុទ្ធតែជាជនជាតិវៀតណាម ស្នាក់នៅភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ហើយក្រុមប្រព្រឹត្តបទល្មើសជាជនជាតិវៀតណាម ទាំងនោះបានធ្វើសកម្មភាពនេសាទនៅ បឹងទន្លេសាបត្រង់ចំណុចក្រឡុកយាយ ពីង,កោះក្អែក,ជ្រោយវែង,អន្ទង់វ័រ ស្ថិត ក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ប្រភពដដែលអះអាងបន្តទៀតថា ជា រៀងរាល់ឆ្នាំនៅរដូវបិទនេសាទគេពុំដែល ឃើញបទល្មើសប្រភេទនេះកើតមាននោះ ទេ ដោយឡែកឆ្នាំនេះកើតមានច្រើនគួរឲ្យព្រួយបារម្ភបើគេសង្កេតឃើញមិនខុសទេនោះគ្រាន់តែភូមិកោះក្អែក១នេះកើតមាននិងកំពុងធ្វើសកម្មភាពរាល់ថ្ងៃទូកមិនក្រោម ៤០គ្រឿងនោះទេ ហើយពួកប្រព្រឹត្តបទល្មើសទាំងនេះគឺជាក្រុមឈ្មោះ ង្វៀង យាំុងវ៉េ ហៅអឹង សុខុម ជាអនុប្រធាន សហគមន៍នេសាទកោះក្អែកស្នាក់នៅភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀងហើយ មន្រ្តីជំនាញមិនហា៊នប៉ះពាល់នោះទេ។ ពួកគេចាប់ផ្តើមធ្វើសកម្មភាពនៅចំណុចខាងលើពីម៉ោង៤រសៀល រហូតដល់ម៉ោង៨-៩យប់ រួចចាប់ផ្ដើមធ្វើសកម្មភាពបន្តពីម៉ោង៤ទៀបភ្លឺដល់ម៉ោង៦-៧ ព្រឹក។ (ដូច្នេះពួកគេធ្វើសកម្មភាពនេសាទពេលព្រលប់និងទៀបភ្លឺ) ពួកគេធ្វើសកម្មភាពទេសាទម្តងៗរយៈពេលប៉ុន្មានម៉ោងនេះគឺគេចាប់ត្រីបានប្រមាណ៣០០ទៅ៥០០គីឡូក្រាមក្នុងឧបករណ៍ល្មើសនេសាទ១គ្រឿង ហើយត្រីទាំងនោះជាប្រភេទត្រី ចម្រុះភាគច្រើនត្រីរាលនិងត្រីប្រានិងជា ប្រភេទកូនត្រីទើបតែនិងញាស់ឆ្នាំនេះតែ ម្តង។ ដូច្នេះបញ្ហាខាងលើនេះគេដាក់ការ សង្ស័យអាចបើកភ្លើងខៀវពីមន្រ្តីជំនាញ ហើយមានការឃុបឃិតគ្នាជាលក្ខណៈ ប្រព័ន្ធព្រោះគេជឿជាក់ថាក្រុមជនប្រព្រឹត្តច្បាស់ជាមិនហ៊ានដាច់ខាត ។

ប្រភពអះអាងបញ្ជាក់ទៀតថា ករណីនេះបើស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិមិនយក ចិត្តទុកដាក់ទេនោះមច្ឆជាតិពិតជាវិនាសហិនហោចនៅឆ្នាំនេះជាក់ជាមិនខាន ខណៈឆ្នាំនេះគេកម្រឃើញត្រីពូជធំៗផងនោះ ហើយពិសេសជាងនេះទៅទៀតនោះគេពុំទាន់ឃើញ១ករណីណាដែលមន្រ្តីជំនាញក្រោមឱវ៉ាទ យកសារាចរណែនាំស្តីពីច្បាប់រដ្ឋបាលជលផលរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមកអនុវត្តនៅឡើយទេ៕

6 9 2 7 8

ដោយ៖ ប៉ឹម ពិន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print