បុរសម្នាក់ទំនងជា​ស្រវឹង​ស្រា​ជិះ​ម៉ូតូលឿន​ទៅ​បុក​ឡំប្រឺតាដួល​ខ្ទាត​ប៉ះ​នឹង​ម៉ូតូ​មួយ​គ្រឿង​ទៀត​បណ្តាលឱ្យរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បើកម៉ូតូលឿនជ្រុល​ទៅ​បុក​ជាមួយ​ឡំប្រឺតាបណ្ដាល​ឱ្យដួល​អូស​ជា​ច្រើន​ម៉ែត្រ​ប៉ះ​នឹង​ម៉ូតូ​មួយ​គ្រឿង​ទៀតសន្លប់រងរបួសធ្ងន់ ។

ហេតុការណ៍​នេះ​បង្ក​ឱ្យមាន​ការ​ភ្ញាក់ផ្អើល​ឡើងកាលពី​ម៉ោង​៩យប់​ ថ្ងៃ​ទី​២៩ ខែមករា ​ឆ្នាំ​២០២៥ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤ ទល់មុខសាលា​សង្កាត់​ចោមចៅ​៣ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានី​ភ្នំពេញ​។

ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹង​ថា​ នៅ​មុន​ពេល​កេីត​ហេតុ​គេ​ឃេីញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់​ឯង​ម៉ាកហុងដា ​ADV​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1KP-8798​ ធ្វើ​ដំណើរ​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កេីត​បោះ​ពួយ​យ៉ាង​លឿន រួច​ក៏​ទៅ​បុក​ជាមួយ​ឡំប្រឺតា​មិន​ចាំ​ស្លាក​លេខ​បណ្ដាល​ឱ្យដួល​អូស​ជា​ច្រើន​ម៉ែត្រ​រង​របួស​ធ្ងន់​ធ្ងរ​សន្លប់​ស្ដូកស្ដឹង ចំណែកម៉ូតូខ្ទាត​ទៅ​ប៉ះ​នឹង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុង​ដា​ឌ្រីម​ស៊េរីឆ្នាំ២០២១ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1IT-7151​ រង​ការ​ខូចខាត​ក្រពឹត​ស្លាក​លេខ​តែ​ម្ចាស់​មិន​មាន​រង​របួស​នោះ​ទេ ​រីឯម្ចាស់ឡំប្រឺតាបានបេីក​ចាក​ចេញ​ពី​កន្លែង​កើត​ហេតុ​ ហើយ​សមត្ថកិច្ច​បាន​ចុះ​មក​​ដល់ទាក់ទង​ហៅ​រថយន្ត​សាមុយ​មក​ដឹក​​ជន​រងគ្រោះ​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​លោក​សង្ឃ​ភ្លាម​ៗ​ ។

បន្ទាប់​ពី​កេីត​ហេតុ​ម៉ូតូ​ទាំង​ពីរ​គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានវាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​បណ្ដោះអាសន្ន​រង់ចាំ​ដោះស្រាយគ្នានៅពេលក្រោយ​៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print