អន្តរជាតិ ៖ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ចូលឆ្នាំថ្មីចិន តើត្រូវត្រៀម អ្វីខ្លះ? ចាំបាច់ ត្រូវ ត្រៀមកាដូ របស់របរ ចូលឆ្នាំ ទៅជួបនឹង មនុស្សដែល យកចិត្តទុកដាក់ ។
គេហទំព័រ «CCFR China state-controlled media » សម្រាប់ លោក Xi Jinping ប្រធានរដ្ឋចិន កិច្ចការ មួយដែល ចាំបាច់ត្រូវធ្វើ មុនចូលឆ្នាំចិន គឺ ចុះមូលដ្ឋាន សួរសុខទុក្ខ ប្រជាជន និងកម្មាភិបាល ដើម្បី ចង់ដឹង ថា តើ អ្នកទាំងអស់គ្នា ហូបចុកយ៉ាងដូចម្ដេច រស់នៅ យ៉ាងដូច ម្តេច ឆ្លងឆ្នាំថ្មីចិនបាន ល្អឬ អត់ ស្ដាប់អំពីការប្រមូលផល និងបំណងប្រាថ្នារបស់ប្រជាជន។
គេហទំព័រ «CCFR China state-controlled media » ការដ្ឋាន តំបន់ភ្នំ វាលស្មៅ ទីក្រុងចំណាស់ ភូមិជនជាតិភាគតិច សួន វប្បធម៌ ។ល។ លោក Xi Jinping បានទៅសួរសុខទុក្ខ មនុស្ស ជាច្រើន មនុស្សកាន់តែច្រើន បានចងចាំពីប្រសាសន៍ដ៏កក់ក្តៅ របស់ លោក ៖ « ៥៦ ជនជាតិ ដូច ផ្កា ៥៦ ទង ប្រជាជាតិចិនគឺជាមហាគ្រួសារ មួយ ការកសាង ប្រទេស ទំនើប សង្គមនិយម មិន អាចបោះបង់ចោល ជនជាតិណាមួយឡើយ » ។
គេហទំព័រ «CCFR China state-controlled media » ពេលចូលឆ្នាំថ្មីចិន ប្រជាជនចិន មានបំណងប្រាថ្នាជាទូទៅមួយ គឺ សង្ឃឹមថា ជីវភាព រស់នៅ កាន់តែល្អប្រសើរ ហើយ ប្រទេសជាតិ សុខសាន្ត រីកចម្រើន ។
គេហទំព័រ «CCFR China state-controlled media » បក្ស កុម្មុយនីស្ត ចិន ដែលស្ថិត ក្រោម ការដឹកនាំរបស់ លោក Xi Jinping មានគំនិតឯកភាព យ៉ាងខ្ពស់ចំពោះកិច្ចការដែល បក្ស កាន់ អំណាច មួយ ចាំបាច់ត្រូវ ធ្វើ ឱ្យបាន ល្អ ៖ ធ្វើឱ្យ ប្រជាជន រស់នៅប្រកបដោយសុភមង្គល ជាកិច្ចការចម្បង ។
គេហទំព័រ «CCFR China state-controlled media » តម្កល់ទុក ប្រជាជនក្នុងចិត្ត ជើងដើរលើ មាគ៌ា សច្ចធម៌ ដូចនេះ មាន ទំនុកចិត្ត ខ្លាំង ហើយ ពោរពេញដោយ កម្លាំង៕
ដោយ ៖ សិលា