រថយន្ដមួយគ្រឿងម៉ាក CAMRY ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AN-5853 បានប្រើប្រាស់ក្នុងល្បឿនលឿន បុករះម៉ូតូសណ្ដោងរ៉ឺម៉កបណ្ដាលឲ្យមនុស្សមួយគ្រួសារ ចំនួន៥នាក់រងរបួសធ្ងន់ស្រាល

ចែករំលែក៖

ខេត្តកណ្តាល ៖ រថយន្ដមួយគ្រឿងម៉ាក CAMRY ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AN-5853 បានប្រើប្រាស់ក្នុងល្បឿនលឿន បុករះម៉ូតូសណ្ដោងរ៉ឺម៉កបណ្ដាលឲ្យមនុស្សមួយគ្រួសារ ចំនួន៥នាក់រងរបួសធ្ងន់ស្រាល រួចបន្ដបុកផ្ទាំងស្លាកបាណូទើបទៅមុខលែងរួច។

អ្នកនៅកន្លែងកើតហេតុបាននិយាយថា ៖ អ្នកបើកបរសង្ស័យជាមន្រ្តីនគរបាល ព្រោះឃើញអាវនគរបាលមួយ ក្នុងរថយន្ត ត្រូវយកទៅបោះចោលនៅ គុម្ពផ្កា ជិតកន្លែងកេីតហេតុ ហេីយត្រូវប្រជាពលរដ្ឋប្រទះឃេីញ ក៏ដេីរទៅរេីសយកមកមេីល ជាអាវនគរបាល ដែលមាន ឋានន្តរស័ក្ដិ វរសេនីយ៍ត្រី (ស័ក្ត៤) មានឈ្មោះ ថោង ភិគន្ធអូសត្រា។

សូមបញ្ជាក់ថា ៖ ហេតុការណ៍នេះ កេីតឡេីងនៅវេលាម៉ោង១២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅ ចំណុចក្រោយ វត្តតាខ្មៅ លេីផ្លូវលេខ២៤០ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
ប្រជាពលរដ្ឋសង្ឃឹមលោកស្នងការនគរបាលខេត្តកណ្តាល ចាត់វិធានលើជនបង្កបើកបរល្មើសច្បាប់រូបនេះ មិនអាចគេចផុតពីការប្រមាញ់របស់សមត្ថកិច្ចឡើយ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print