តុលាការ​សម្រេច​ឃុំ​ខ្លួន​ស្ត្រី​​​បឹងកក់​ពីរ​នាក់​ រង់ចាំ​បើក​សវនាការ​ថ្ងៃ​២២សីហា

ចែករំលែក៖

ភ្នំពេញ:ស្ត្រីបឹងកក់ពីរនាក់ ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ន ដើម្បីរង់ចាំបើកសវនាការជំនុំជម្រះ នៅថ្ងៃទី២២ ខែសីហា ខាងមុខនេះ ។

សវនាការនាពេលខាងមុខ ដឹកនាំដោយលោក ពេជ្រ វិជ្ជាធរ ជាចៅក្រមជំនុំជម្រះ ។

មន្ត្រីតុលាការ បញ្ជាក់ថា ស្ត្រីបឹងកក់ពីរនាក់ គឺ ឈ្មោះ ទេព វន្នី និង ឈ្មោះ ប៊ូវ សោភា ត្រូវបានលោក កែវ សុជាតិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ៕

 

ដោយ ចេស្តា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print