អគ្គិភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង បណ្តាលឲ្យក្មេង២នាក់ ស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងភ្នក់ភ្លើង

ចែករំលែក៖

ខេត្តបាត់ដំបង  ៖ នៅវេលាម៉ោង ១២:៤០នាទី ឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ មានករណីអគ្គិភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង បណ្តាលឲ្យក្មេង២នាក់ ស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងភ្នក់ភ្លើង។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅស្រុកថ្មគោល ខេត្តបាត់ដំបង។

សូមបងប្អូនបង្កើនការប្រុងប្រយ័ត្នចំពោះអគ្គិភ័យ ពេលរដូវធ្លាក់ខ្យល់ ហើយត្រូវពិនិត្យចង្ក្រានជើងឆ្នាំង និងការអុជធូបទានឲ្យបានល្អិតល្អន់ មុនចាកចេញពីផ្ទះ។ 

សមត្ថកិច្ចមិនទាន់បញ្ជាក់ជាផ្លូវការនៅការខូចខាចបាត់បង់ទ្រព្យសម្បត្តិក្នុងទំហំណា អគ្គិភ័យឆាបឆេះបណ្តាលមកពីអ្វី អត្តសញ្ញាណកុមាររងគ្រោនៅឡើយទេ។ 

សូមចូលរួមសោកស្តាយ និងរំលែកទុក្ខដ៏ក្រៀមក្រំជាទីបំផុតជាមួយគ្រួសារសព៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print