ខេត្តបាត់ដំបង ៖ នៅវេលាម៉ោង ១២:៤០នាទី ឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ មានករណីអគ្គិភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង បណ្តាលឲ្យក្មេង២នាក់ ស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងភ្នក់ភ្លើង។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅស្រុកថ្មគោល ខេត្តបាត់ដំបង។
សូមបងប្អូនបង្កើនការប្រុងប្រយ័ត្នចំពោះអគ្គិភ័យ ពេលរដូវធ្លាក់ខ្យល់ ហើយត្រូវពិនិត្យចង្ក្រានជើងឆ្នាំង និងការអុជធូបទានឲ្យបានល្អិតល្អន់ មុនចាកចេញពីផ្ទះ។
សមត្ថកិច្ចមិនទាន់បញ្ជាក់ជាផ្លូវការនៅការខូចខាចបាត់បង់ទ្រព្យសម្បត្តិក្នុងទំហំណា អគ្គិភ័យឆាបឆេះបណ្តាលមកពីអ្វី អត្តសញ្ញាណកុមាររងគ្រោនៅឡើយទេ។
សូមចូលរួមសោកស្តាយ និងរំលែកទុក្ខដ៏ក្រៀមក្រំជាទីបំផុតជាមួយគ្រួសារសព៕
...
ដោយ ៖ សិលា