គុណភាពខ្យល់នៅកម្ពុជា ចាប់ពីម៉ោង ៦ ល្ងាច ថ្ងៃទី៣០ ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”

ចែករំលែក៖

ភ្នំពេញ ៖ គុណភាពខ្យល់នៅកម្ពុជា ចាប់ពីម៉ោង ៦ ល្ងាច ថ្ងៃទី៣០ ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥០.២៤ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។ នេះបើយោងតាមសេចក្ដីជូនដំណឹង

ក្រសួងបរិស្ថាននៅថ្ងៃនេះ។ 

សេចក្ដីជូនដំណឹង បានអោយដឹងថា ៖ គុណភាពខ្យល់ពណ៌ខៀវ (ល្អណាស់) មានខេត្តកំពង់ឆ្នាំង  ខេត្តកំពត  ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តរតនគិរី និងខេត្តត្បូងឃ្មុំ  

ពណ៌បៃតង(ល្អ) មានខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកណ្តាល រាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តសៀមរាប ខេត្តស្វាយរៀង  ខេត្តកែប  ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន ។ 

ដោយឡែកពណ៌លឿង  (មធ្យម) មានខេត្តកោះកុង ខេត្តព្រះវិហារ ខេត្តតាកែវ ខេត្តស្ទឹងត្រែង និងខេត្តព្រះសីហនុ ។

ពណ៌ទឹកក្រូច(បង្គួរ ) មានខេត្តបន្ទាយមានជ័យ និងខេត្តពោធិ័សាត់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print