ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលបញ្ជាក់ថា កម្ពុជាត្រូវការពេល៥ឆ្នាំទៀតដើម្បីសម្រេចផែនការបោសសំអាតគ្រប់មីន និងគ្រប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្ទាប់ពីក្រុមមន្ត្រីជំនាញរកឃើញចម្ការមីនជាច្រើនកន្លែងថែមទៀតនៅតាមបណ្តោយព្រំដែនកម្ពុជាថៃ ដែលមិនទាន់បានដាក់បញ្ចូលក្នុងផែនការថ្នាក់ជាតិនៅឡើយ។
ប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ លោកទេសរដ្ឋមន្ត្រី លី ធុជ ដែលជាអនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា បានមានប្រសាសន៍ថា តាមគម្រោងកម្ពុជា នឹងបញ្ចប់ការបោសសអំអាតមីន ឱ្យអស់នៅទូទាំងប្រទេសនៅត្រឹមឆ្នាំ២០២៥នេះ ប៉ុន្តែដោយសារតែកក្តាមួយចំនួនទើបធ្វើឱ្យមានការពន្យាពេលរហូតដល់ឆ្នាំ២០៣០ខាងមុខវិញ។
លោកទេសរដ្ឋមន្ត្រី លី ធុជ បានអរគុណដល់ប្រទេសជាដៃគូទាំងអស់ដែលបានផ្តល់ជំនួយ និងគាំទ្រដល់សកម្មភាពបោសសំអាតគ្រប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជានាពេលកន្លងមក៕
ដោយ ៖ សិលា
...