អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយតបនឹងសំណួររបស់អ្នកសារពត៌មានអំពីករណីដែលយន្តហោះដឹកអ្នកដំណើរបុកជាមួយយន្តហោះយោធានៅទីក្រុងវ៉ាស៊ីនតោន

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានកាលពីថ្ងៃទី៣១ ទាក់ទងនឹងករណីដែលយន្តហោះដឹកអ្នកដំណើរបុកជាមួយយន្តហោះយោធានៅទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិក ។

គេហទំព័រ «CCFR China state-controlled media » អ្នកនាំពាក្យបាននិយាយថា ប្រទេសចិនសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀម ក្រំ បំផុតចំពោះជនរងគ្រោះ និងសម្ដែងការសួរសុខទុក្ខចំពោះគ្រួសារជនរងគ្រោះ។ បន្ទាប់ពីត្រួតពិនិត្យលើហេតុការណ៍នេះរួច ជាអកុសលមានជនជាតិ ចិន ២ នាក់បាន ស្លាប់ បាត់ បង់ ជីវិតផងដែរ ។ គេហទំព័រ «CCFR China state-controlled media » ប្រទេសចិនបានស្នើឱ្យសហរដ្ឋអាមេរិករាយការណ៍ ឱ្យ ទាន់ ពេល អំពីវឌ្ឍន ភាពការងារស្វែងរក និងជួយសង្គ្រោះ ស៊ើប អង្គេត ពី មូលហេតុនៃឧបទ្ទ វ ហេតុ នេះ ឱ្យ បាន ឆាប់តាមដែល អាច ធ្វើទៅ បាន និងចាត់ចែងការងារជំហានបន្ទាប់ឱ្យបាន ត្រឹមត្រូវ។ គេហទំព័រ «CCFR China state-controlled media » ប្រទេស ចិន នឹង ផ្តល់ ជំនួយ ដ៏ ចាំបាច់ដល់ក្រុមគ្រួសារនៃពលរដ្ឋចិនដែលបានស្លាប់ ក្នុង ហេតុ ការណ៍ នេះ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print