ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ម្សិលមិញនេះ បានបង្ហាញពី លទ្ធផលរយៈពេល ៣១ ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១-៣១ ខែមករា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា រកឃើញយានយន្តល្មើសសរុបចំនួន ៣,១៩៧គ្រឿង, ក្នុងនោះរថយន្តធំ ៣២គ្រឿង, រថយន្តតូច ១,៣៩៨គ្រឿង និងម៉ូតូ ១,៧៦៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ ខណៈយានយន្តចូលគោលដៅចំនួន ៤,០៧០គ្រឿង, រថយន្តធំ ៣៤គ្រឿង, រថយន្តតូច ១,៩១៦គ្រឿង, ម៉ូតូ ២,១២០គ្រឿង ។
ជាមួយគ្នានេះ នាយកដ្ឋាននគរបាលចរាចរណ៍ ក៏បានបង្ហាញលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកប្រចាំថ្ងៃ នាថ្ងៃទី៣១ ខែមករាម្សិលមិញនេះ សមត្ថកិច្ច បានរកឃើញយានយន្តល្មើសចំនួន ៨៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសផងដែរ។
ក្នុងប្រតិបត្តិការនោះ ចំនួនគោលដៅសរុប ១១៩គោលដៅ មានយានយន្តចូលគោលដៅចំនួន ៩០គ្រឿង, រថយន្តធំ ០គ្រឿង, រថយន្តតូច ៦១គ្រឿង និងម៉ូតូ ២៩គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៨៤គ្រឿង, រថយន្តធំ ០ គ្រឿង, រថយន្តតូច ៥៥គ្រឿង និងម៉ូតូ ២៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕ដោយ៖តារា