រយៈពេល​ ១ខែមករា​! សមត្ថកិច្ច​រកឃើញយានយន្តល្មើសសរុបចំនួន ៣,១៩៧គ្រឿង​ ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ម្សិលមិញនេះ​ បានបង្ហាញពី​​ លទ្ធផលរយៈពេល ៣១ ថ្ងៃ ពោល​គឺ​ចាប់​ពីថ្ងៃទី១-៣១ ខែមករា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ នៅទូទាំងប្រទេសកម្ពុជា​ រកឃើញយានយន្តល្មើសសរុបចំនួន ៣,១៩៧គ្រឿង, ក្នុងនោះរថយន្តធំ ៣២គ្រឿង, រថយន្តតូច ១,៣៩៨គ្រឿង និងម៉ូតូ ១,៧៦៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។​ ខណៈ​យានយន្តចូលគោលដៅចំនួន ៤,០៧០គ្រឿង, រថយន្តធំ ៣៤គ្រឿង, រថយន្តតូច ១,៩១៦គ្រឿង, ម៉ូតូ ២,១២០គ្រឿង ។

ជាមួយគ្នានេះ​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ ក៏បានបង្ហាញ​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកប្រចាំថ្ងៃ​ នាថ្ងៃទី៣១ ខែមករាម្សិលមិញនេះ​ សមត្ថកិច្ច​ បានរកឃើញយានយន្តល្មើសចំនួន ៨៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសផងដែរ។

ក្នុងប្រតិបត្តិការនោះ​ ចំនួនគោលដៅសរុប ១១៩គោលដៅ មានយានយន្តចូលគោលដៅចំនួន ៩០គ្រឿង, រថយន្តធំ ០គ្រឿង, រថយន្តតូច ៦១គ្រឿង និងម៉ូតូ ២៩គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៨៤គ្រឿង, រថយន្តធំ ០ គ្រឿង, រថយន្តតូច ៥៥គ្រឿង និងម៉ូតូ ២៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

...

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print