លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ ផែនដីខ្មែរ អរិយធម៌ វប្បធម៌ខ្មែរដ៏ល្អផូរផង់, មានតែនៅក្នុងសម័យតេជោសន្តិភាពនេះប៉ុណ្ណោះ

ចែករំលែក៖

ភ្នំពេញ ៖ ផែនដីខ្មែរ អរិយធម៌ វប្បធម៌ខ្មែរដ៏ល្អផូរផង់, មានតែនៅក្នុងសម័យតេជោសន្តិភាពនេះប៉ុណ្ណោះ ដែលពលរដ្ឋខ្មែរបានស្គាល់ច្បាស់ពីទឹកដី សម្បត្តិវប្បធម៌កេរដូនតា ធនធានធម្មជាតិ! រូបថតថ្ងៃរៀបអស្តង្គតនៅប្រាសាទបាគង ខេត្តសៀមរាប និងប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ, ដំណើរចេញពីប្រាសាទសាងសង់នៅដើមសម័យអង្គរ និងចុងសម័យអង្គរ។ នេះជាការលើកឡើង ពី លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បន្តថា ៖ ប្រាសាទបាគងសាងសង់ឡើងដើម្បីឧទ្ទិសដល់ព្រះឥសូរ មានឈ្មោះដើមថា ឥន្ទ្រស្វរៈ ជាភាសាបាលី ឬសំស្រ្តឹត ដែលមានន័យថា ព្រះឥន្ទ្រេជាម្ចាស់ ស្ថាបនាឡើងនៅក្នុងឆ្នាំ៨៨១នៃគ្រិស្តសករាជរជ្ជកាលព្រះបាទឥន្ទ្រវរ្ម័នទី១នៅចុងសតវត្សរ៍ទី៩។ ប្រាសាទបន្ទាយឆ្មារជាប្រាសាទដែលត្រូវបានកសាងឡើងពីចុងសតវត្សរ៍ទី១២ដល់ដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់បុត្រា និងមេទ័ព៤នាក់របស់ព្រះអង្គដែលបានពលីនៅក្នុងសមរភូមិដេញចាមនៅឆ្នាំ១១៧៧ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print