គីឡូធ្ងន់ប៉ះគ្នាម្តងទៀត! Man City ប៉ះ Real Madrid ងវគ្គ play-off នៅ Champions League

ចែករំលែក៖

ក្រុមមេឃខៀវ Manchester City នឹងត្រូវប្រកួតជាមួយក្រុម Real Madrid ដែលឈ្នះពានរង្វាន់ Champions League ១៥សម័យ ហើយ Celtic នឹងត្រូវជួប Bayern Munich ក្នុងវគ្គ Play-Off នៃ Champions League រដូវកាលនេះ។

Man City ដែលជាម្ចាស់ជើងឯក Champions League ឆ្នាំ២០២៣ នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Real Madrid នៅកីឡដ្ឋាន Etihad នៅថ្ងៃទី១១ ខែកុម្ភៈ មុនពេលធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញសម្រាប់ជើងទីពីរនៅថ្ងៃទី១៩ ខែកុម្ភៈ។

Celtic ដែលជាក្លិបដំបូងគេដែលឈ្នះពានរង្វាន់នេះនៅពេលដែលពួកគេធ្វើបានក្នុងឆ្នាំ១៩៦៧ នឹងជួបជាមួយ Bayern Munich នៅ Celtic Park នៅថ្ងៃទី១២ ខែកុម្ភៈ មុនពេលក្លិប Bundesliga ទទួលក្រុមរបស់លោក Brendan Rodgers នៅ Allianz Arena ក្នុងជើងទីពីរនៅថ្ងៃទី១៨ ខែកុម្ភៈ។

ក្រុមដែលឈ្នះនៃការប្រកួតរវាង Man City ទល់នឹង Real Madrid និង Celtic ទល់នឹង Bayern នឹងប៉ះជាមួយក្រុមអាល្លឺម៉ង់ Bayer Leverkusen ឬក្លិបអេស្ប៉ាញ Atletico Madrid ក្នុងវគ្គ១៦ក្រុមចុងក្រោយ។

ការចាប់ឆ្នោតសម្រាប់វគ្គ១៦ក្រុមចុងក្រោយគឺនៅថ្ងៃទី២១ ខែកុម្ភៈ បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គ Play-off ប៉ុន្តែធាតុមួយចំនួននៃការចាប់ឆ្នោតនោះត្រូវបានកំណត់ជាមុន។

ក្លិបដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៨នៃតារាងពូលនៃក្របខ័ណ្ឌ Champions League ដែលមាន៣៦ក្រុមបានឈានទៅវគ្គ១៦ក្រុមចុងក្រោយ។ ក្រុមដែលស្ថិតក្នុងក្រុមបាតតារាងទាំង៨ត្រូវបានជម្រុះចេញដោយស្វ័យប្រវត្តិ។

ក្រុមដែលនៅសល់ចំនួន១៦ដែលបានបញ្ចប់នៅចន្លោះលេខ៩ ដល់២៤បានឈានទៅវគ្គ Play-off ។ ក្នុងចំណោមក្រុមទាំង១៦នោះ ក្លិបដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៩ដល់ទី១៦ក្នុងដំណាក់កាលលីគត្រូវបានបែងចែកទៅជា៤គូសម្រាប់ការចាប់ឆ្នោតវគ្គ Play-off ។

Man City បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២២ក្នុងតារាងលីក ខណៈដែល Celtic បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២១។ មានន័យថា ក្រុមទាំង២នឹងត្រូវជួបក្រុម Real Madrid ឬ Bayern Munich ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១១ និងទី១២រៀងៗខ្លួនក្នុងវគ្គចែកពូល។

...

ការចាប់ឆ្នោតវគ្គ Play-off Champions League និងថ្ងៃប្រកួតទាំង២ជើង៖
Brest v Paris St-Germain (ជើងទី១ទី11 ខែ02, ជើងទី២ទី19 ខែ02)
Juventus vs PSV Eindhoven (ជើងទី១ទី11 ខែ02, ជើងទី២ទី19 ខែ02)
Manchester City vs Real Madrid (ជើងទី១ទី11 ខែ02, ជើងទី២ទី១៩ ខែ02)
Sporting vs Borussia Dortmund (ជើងទីមួយទី11 ខែ02, ជើងទីពីរទី19 ខែ02)
Club Brugge v Atalanta (ជើងទី១ទី12 ខែ02, ជើងទី២ទី18 ខែ02)
Monaco v Benfica (ជើងទី១ទី12 ខែ02, ជើងទី២ទី18 ខែ02)
Celtic v Bayern Munich (ជើងទី១ទី12 ខែ02, ជើងទី២ទី18 ខែ02)
Feyenoord vs AC Milan (ជើងទី១ទី12 ខែ02, ជើងទី២ទី18 ខែ02)៕ (រូបភាព ៖ BBC)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print