ភ្នំពេញ ៖ បុរសម្នាក់ដែលធ្លាប់សុំទោសជាសាធារណៈដែលចង្អុលមុខសមត្ថកិច្ច ហើយបានដុតផ្ទះម្តាយក្មេកត្រូវបានសមត្ថកិច្ចខណ្ឌសែនឃាត់ខ្លួនចាត់ការតាមច្បាប់ ។
សូមបញ្ជាក់ថា ៖ នៅថ្ងៃទី០២កុម្ភៈ ឆ្នាំ២០២៥ នៅវេលាម៉ោង០៦ និង៣០នាទីព្រឹក អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណី ដុតផ្ទះបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី សែនសុខ បណ្តាលឲ្យខូចខាតសម្ភារៈមួយចំនួន ។
សមត្ថកិច្ចបញ្ជាក់ថា ៖ ជនសង្សយ័ឈ្មោះ មី រស្មី បច្ចប្បន្នកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕
...
ដោយ ៖ សិលា