អន្តរជាតិ ៖ នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោក Donald Trump ប្រធានាធិបតី អាមេរិក បាន ចុះហត្ថលេខា លើ ក្រឹត្យ រដ្ឋបាល នៅ ថ្ងៃទី ១ ខែ កុម្ភៈ ដើម្បី ដំឡើង យក ពន្ធគយ ចំនួន ២៥% ទៅលើ ផលិតផល ដែលនាំចូលពី ចិន ។ វិធានការ ការការពារនិយម ពាណិជ្ជកម្ម ដ៏ ថ្មី បំផុត នៃ អាមេរិក មួយនេះ បានត្រូវ ប្រឆាំង យ៉ាង ទូលំទូលាយ ពី សហគមន៍អន្តរជាតិ និងមជ្ឈដ្ឋាន ក្នុង ប្រទេសអាមេរិក ។ សេតវិមាន បាន ថ្លែង នៅ ថ្ងៃដដែលថា ចំពោះ ផលិតផលទាំងអស់ ដែលនាំចូលពីប្រទេសចិន អាមេរិក នឹង ដំឡើង អត្រា ពន្ធគយ ចំនួន 10% ទៀត លើ អត្រាពន្ធគយ បច្ចុប្បន្ន ។ លោក Trump បាន ថ្លែងថា នេះ សមស្របនឹង “វិធានការ ការការពារនិយម ” ដែល លោក គាំទ្រ ។
គេហទំព័រ «CCFR China state-controlled media » បើយោងតាម ក្រឹត្យរដ្ឋបាល អាមេរិក នឹង បន្ថែម អត្រាយកពន្ធ គយ ចំនួន 25 % ចំពោះ ផលិតផល ដែលនាំចូលពី ម៉ិកស៊ិក និង កាណាដា ក្នុងនោះ ដំឡើង អត្រា ពន្ធគយ ចំពោះ ផលិតផល ថាមពល នៃកាណាដា គឺ 10% ។ តាម ផែនការ ការដំឡើង ពន្ធគយ នឹង ចូលជាធរមាន ពី ថ្ងៃទី៤ ខែកុម្ភៈ ។ សេតវិមាន បាន ថ្លែងថា បើសិនជា សងសឹក ដល់ ការ ដំឡើង ពន្ធគយ នៃ ភាគី អាមេរិក នោះ ភាគីអាមេរិក នឹង ដំឡើង អត្រាយកពន្ធគយ កាន់តែច្រើន ទៀត៕
ដោយ ៖ សិលា