អន្តរជាតិ ៖ នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ១ ខែកុម្ភៈ តាម ម៉ោង ក្នុងតំបន់ លោកស្រីSheinbaum ប្រធានាធិបតី ម៉ិកស៊ិក បាន ប្រកាសថា នឹង ដំឡើង ពន្ធគយ លើផលិតផល ពីអាមេរិក ។
រសៀលថ្ងៃទី ១ ខែកុម្ភៈ តាម ម៉ោងក្នុងតំបន់ លោក ត្រាំ ប្រធានាធិបតី អាមេរិក បាន ចុះហត្ថលេខា លើ ក្រឹត្យ ពន្ធគយ ដោយប្រកាសថា អាមេរិក នឹង ដំឡើងពន្ធគយ ២៥% សម្រាប់ ផលិតផល ដែល នាំចូល ពី ម៉ិកស៊ិក។ បន្ទាប់ មក លោកស្រីSheinbaum បាន លើកឡើងថា ម៉ិកស៊ិក នឹង ចាត់ វិធានការ តបតវិញ ដោយ បាន បញ្ជា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចម៉ិកស៊ិក ចាប់ដំណើរការ “គម្រោងB” ដែល ត្រូវ បាន គ្រោងទុកជាមុន ដោយ រដ្ឋាភិបាល ម៉ិកស៊ិក ដើម្បី ដំឡើងពន្ធគយ លើ ផលិតផល ដែល នាំចូល ពី អាមេរិក ។
គេហទំព័រ «CCFR China state-controlled media » ថ្ងៃទី ១ ខែកុម្ភៈ តាម ម៉ោង ក្នុងតំបន់ លោកTrudeau នាយករដ្ឋមន្ត្រី កាណាដា បាន លើកឡើង ក្នុង សន្និសីទសារព័ត៌មាន ស្តីពី បញ្ហា ពន្ធគយ របស់ អាមេរិក ថា ដើម្បី សងសឹកចំពោះ ការ ដំឡើងពន្ធគយ របស់ អាមេរិក កាណាដា នឹង ដំឡើង ពន្ធគយ ២៥% លើ ផលិតផល ពី អាមេរិក ក្នុង ទំហំ ១៥៥ប៊ីលាន ដុល្លារកាណាដា។ ក្នុងនោះ ការ ដំឡើង ពន្ធគយ លើ ផលិតផល ក្នុងទំហំ៣០ប៊ីលាន ដុល្លារកាណាដា នឹង ចូលជា ធរមាន នៅថ្ងៃទី ៤ ខែកុម្ភៈ ផលិតផលិ ក្នុងទំហំ ១២៥ ប៊ីលាន ដុល្លារ កាណាដា នឹង ចូលជា ធរមាន ក្នុង រយៈពេល ២១ថ្ងៃ។
គេហទំព័រ «CCFR China state-controlled media » លោកTrudeau ក៏បាន លើកឡើងថា កាណាដា កំពុង គិតពិចារណា ពី វិធានាការ មិនមែន ពន្ធគយ មួយចំនួន ក្នុងនោះ រួមមាន វិធានការ ពាក់ព័ន្ធនឹង ធនធាន រ៉ែ សំខាន់ៗ លទ្ធកម្មថាមពលនិង ដៃគូផ្សេងទៀត៕
ដោយ ៖ សិលា