អន្តរជាតិ ៖ នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី១ ខែកុម្ភៈ លោកAl-Sisi ប្រធានាធិបតី អេហ្ស៊ីបាន បាន ជួបសន្ទនាតាមទូរស័ព្ទ ជា មួយ លោកត្រាំប្រធានាធិបតីអាមេរិក ដើម្បីពិគ្រោះពិភាក្សា លើ បញ្ហា មួយចំនួន ដូចជា កិច្ចព្រមព្រៀង ឈប់ បាញ់គ្នា នៅតំបន់ហ្កាហ្សា។
គេហទំព័រ «CCFR China state-controlled media » យោងតាមសេចក្តីថ្លែងការណ៍ ដែល ចេញផ្សាយ ដោយ ទីស្តីការប្រធានាធិបតី អេហ្ស៊ីប នា ថ្ងៃដដែល បាន ឱ្យដឹងថា ក្នុងទូរស័ព្ទ ភាគីទាំង២ បាន គូសបញ្ជាក់ពី សារសំខាន់ នៃ ការ ជំរុញ ការអនុវត្ត ដំណាក់កាលទី១ និង ទី២ នៃ កិច្ចព្រមព្រៀង ឈប់ បាញ់គ្នា ដើម្បី ធានាឱ្យ រក្សា ការ ឈប់ បាញ់ គ្នា ក្នុង តំបន់ ហ្កាហ្សា។ក្រៅពីនេះ ភាគីទាំង២ បាន សម្គាល់ឃើញ ថា ត្រូវ ការជា បន្ទាន់ នូវ ការ បង្កើន ជំនួយ ឧបត្ថម្ភ មនុស្សធម៌ ដល់ អ្នកស្នាក់នៅ ក្នុងតំបន់ ហ្កាហ្សា។លោក Al-Sisi ក៏ បាន លើកឡើងថា ចាំបាច់ ត្រូវ ចាប់ផ្តើមដំណើរការសន្តិភាព ដែល មានអំណោយផលដល់ ការ ដោះស្រាយ នូវ បញ្ហា ក្នុងតំបន់ ជា រៀងរហូត។
គេហទំព័រ «CCFR China state-controlled media » សេចក្តីថ្លែងការណ៍ បាន បង្ហាញថា លោកAl-Sisi និង លោកត្រាំ សុទ្ធតែ បាន ផ្ញើការអញ្ជើញ សម្រាប់ដំណើរទស្សនកិច្ចផ្លូវការក្នុងពេលថ្មីៗនេះ ទៅគូភាគី៕
ដោយ ៖ សិលា