ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រលប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ បានបង្ហោះសារ ជាមួយនឹង ការហាត់ប្រាណ វាយកូលហ្គោល ដោយមានប្រសាសន៍ យ៉ាងដូច្នេះថា ៖ រយៈពេលកន្លងមកនេះមានបងប្អូនមួយចំនួនបានសរសេរសារអប់រំបង្ហោះតាមបណ្តាញសង្គមដែលមានខ្លឹមសារល្អៗសូម្បីតែខ្ញុំក៏រៀនសូត្រតាមដូចជា(កុំយកចំណីអាហារមកឲ្យពុកពេលពុកមិនអាចទទួលទានបាន)(កុំមកយំសោក
ស្តាយស្រណោះពេលពុកស្តាប់មិនឮ)។ល។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បន្តថា ៖ ខ្ញុំសូមគាំទ្រសារអប់រំទាំងអស់នេះសម្រាប់កូនៗឬចៅៗឬភរិយាឬស្វាមី។
សម្រាប់ខ្ញុំសុំបន្ថែម៖
១.សូមកុំលើកទឹកចិត្តប្តីឬឪពុកឬជីតាទៅវាយកូនគោលពេលខ្ញុំមិនមានកម្លាំងវាយ។
២.កូនប្រុសទាំងបីកុំបបួលពុកទៅវាយកូនគោលពេលពុកដើរមិនរួច។
៣.កូនប្រុសទាំងបីកុំយកឧបករណ៍វាយកូនគោលដែលវាយបានឆ្ងាយនិងត្រង់មកឲ្យពុកមើលពេលពុកមិនអាចបើកភ្នែកមើលបាន។សង្ឃឹមថានឹងទទួលបានការឆ្លើយតបសម្រាប់ពេលមានកម្លាំងដូចពេលនេះ៕
ដោយ ៖ សិលា