បុរសម្នាក់ដុតខ្លួនឯងនៅពហុកីឡដ្ឋានជាតិអូឡាំពិកតែត្រូវប្រជាពលរដ្ឋជួយសង្គ្រោះទាន់

ចែករំលែក៖

ភ្នំពេញ៖​  បុរសម្នាក់ដោយសារមានជំងឺផ្លូវចិត្តនិងធ្លាប់ប្រេីប្រាស់គ្រឿងញៀនបានចេញពីផ្ទះអស់រយះពេល២ថ្ងៃត្រូវបានគេប្រទះឃេីញមកដុតខ្លួនឯងនៅពហុកីឡដ្ឋានជាតិអូឡាំពិកតែត្រូវបានសមត្ថកិច្ចជួយសង្គ្រោះទាន់ពេលវេលា។ 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង០៧និង២០នាទីព្រឹក ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចពហុកីឡដ្ឋានជាតិអូឡាំពិក (ដំបូលបី) សង្កាត់ វាលវង់ ខណ្ឌ៧មករា ។ 

បុរសខាងលេីមានឈ្មោះ កែវ សុខពៅ ភេទ ប្រុសអាយុ ៤០ឆ្នាំ ស្នាក់នៅ ផ្លូវលេខ១៦១ ភូមិ០៣ សង្កាត់វាលវង់ ខណ្ឌ៧មករា ។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុមានប្រជាពលរដ្ឋដើរហាត់ប្រាណនៅទីតាំងខាងលេី​ ក៏ប្រទះឃើញបានធ្វើសកម្មភាពដុតខ្លួនឯង ខណៈនោះប្រជាពលរដ្ឋក៏បាននាំគ្នាជួយសង្រ្គោះ និងបានទំនាក់ទំនងសមត្ថកិច្ចហៅរថយន្តពេទ្យដើម្បីសង្រ្គោះ។

បើយោងតាមការបំភ្លឺរបស់ឈ្មោះ កែវ ស្រីតូច ភេទស្រី អាយុ៤៦ឆ្នាំ ត្រូវជាបងស្រីបុរសនោះបានបញ្ជាក់ប្រាប់សមត្ថកិច្ចថាប្អូនប្រុសរបស់គាត់ មានជំងឺផ្លូវចិត្ត និងធ្លាប់ប្រើប្រាស់គ្រឿងញៀន ហើយបានចេញបាត់ពីផ្ទះ០២ថ្ងៃកន្លងមកហើយ ។

បច្ចុប្បន្នជនរងគ្រោះកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ បើតាមការបញ្ជាក់ពីគ្រូពេទ្យឲ្យដឹងថាបុរសខាងលើក៏ធ្លាប់ធ្វើសកម្មភាពដុតខ្លួនឯង ម្តងរួចមកហើយ នៅម្តុំវិមានឯករាជ្យ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print