អបអរសាទរពិធីសម្ពោធអគារទីស្នាក់ការគណបក្ស និងបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ឃុំអង្គ ពពេល ស្រុកគងពិសី

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷លោកហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារទីស្នាក់ការគណបក្ស និងបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជាចំនួន ១០៩ នាក់នៅឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២៥។  អញ្ជើញមានវត្តមាននាឱកាសនេះរួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគងពិសី គណៈកម្មាធិការគណបក្សស្រុកគងពិសី ឃុំអង្គពពេល និងសមាជិកថ្មីសរុប ២៤០ នាក់។

ជាកិច្ចស្វាគមន៍ លោកហ៊ុន ម៉ានី បាននាំនូវការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអនុប្រធានគណ បក្ស ទាំង៥ជូនក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជាស្រុកគងពិសី ជាពិសេសឃុំអង្គពពេល ដែលមានវត្តមាននាឱកាសនេះ។ ជាមួយគ្នានេះលោកបានចូលរួមអបអរសាទរជាមួយ គណៈកម្មាធិការគណបក្សឃុំអង្គពពេល ចំពោះការទទួលនូវសមិទ្ធផលថ្មី គឺស្នាកការបក្ស ដែលនឹងផ្តល់ភាពងាយស្រួលក្នុងការជួបប្រជុំប្រមូលផ្តុំ និងធ្វើសកម្មភាពនានារបស់គណបក្សនៅក្នុងមូលដ្ឋានឃុំ។ ក្រៅពីការអបអរសាទរអគារទីស្នាក់ថ្មី ឯកឧត្តមក៏បានអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សមាជិក សមាជិកាថ្មីចំនួន ១០៩ នាក់ផងដែរ។ 

មានប្រសាសន៍នាឱកាសនោះលោកហ៊ុនម៉ានីលើកឡើង ថា ការសម្រេចចូលរួមជាមួយគណបក្សប្រជាជន គឺជាការសម្រេចមួយដ៏ឆ្លាតវៃ និងត្រឹមត្រូវ ពីព្រោះថា រាជ រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាទាំងនៅក្នុងដំណាក់កាលដឹកនាំ ដោយសម្តេចតេជោ និងក្នុងបច្ចុប្បន្នដឹកនាំដោយ សម្តេចមហាបវរធិបតី គឺនៅតែបន្តផ្តល់អាទិភាព និងគិតពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ “ ទុក្ខលំបាករបស់ប្រជាជន គឺជាភារកិច្ចស្នូលរបស់គណបក្សប្រជាជនកម្ពុជា ហើយសេចក្តីសុខរបស់ប្រជាជន គឺជាភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា”។

ទន្ទឹមនឹងនេះលោកក៏បានលើកទឹកចិត្តឱ្យសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាថ្មីទាំងអស់ ខិតខំរៀនសូត្រ សិក្សាស្វែងយល់អំពីប្រវត្តិ បុព្វហេតុលក្ខន្តិកៈបទបញ្ជាផ្ទៃក្នុង ត្រូវអនុវត្តឱ្យបាននូវរបបការងារគណ បក្ស ក្តាប់ឱ្យជាប់នូវកម្មវិធីនយោបាយរបស់គណបក្ស ថែរក្សាឱ្យបាននូវសាមគ្គី ឯកភាពផ្ទៃ ក៏ដូចជាចូលរួមថែរក្សាការពារនូវសមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជា៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print