ជិះម៉ូតូលឿនដូចហោះទៅបុកនិងរថយន្តបណ្តាលឲ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែង ហើយម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាម៊ុយជួយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈដែលពួកគេទាំង២នាក់ជិះម៉ូតូក្នុងល្បឿនលឿនដូចហោះទៅបុកនិងរថន្តធន់ធំ។

គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីវេលាម៉ោង៣និ២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នៅណុនុចស្តុបណតប្រ៊ីត ស្ថិតក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះទាំង២នាក់បានជិះ
ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមC125 សេរីឆ្នាំ២០១៦ ពណ័ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FZ-0581 ក្នុងល្បឿនលឿនដូចហោះតាមផ្លូវ២០០៤ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំនុចកើតហេតុក៏មានរថយន្តមួយគ្រឿងដែលសង្ស័យជារថយន្តធុនធំមិនចាំភិនភាគបើកបរតាមផ្លូវណតប្រ៊ីត ក្នុងទិសដៅពីជើងទៅត្បូងឆ្លងស្តុប ខណៈនោះជនរងគ្រោះចាប់ហ្វាំងមិនទាន់ក៏ជ្រុលទៅបុកត្រូវចំហៀងខាងឆ្វេងរថយន្តពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះម្នាក់ដែលជាអ្នកឌុបរងគ្រោះបែកមុខខ្ទេចបែកខួរស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុចំណែកឯម្នាក់ទៀតរងរបួសធ្ងន់ដោយឡែកម៉ូតូរងការខូចខាតមួយកំណាត់មុខទាំងស្រុង។

ក្រោយមករថយន្តខាងលើបានបើរត់បាត់ស្រមោលនៅសល់តែជនរងគ្រោះទាំងពីរនាក់ម្នាក់ស្លាប់និងម្នាក់ម្នាក់ទៀតត្រូវបានរងយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជនដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ។

សមត្ថកិច្ចបានឲ្យដឹងថា សពដែលស្លាប់មានឈ្មោះ ចាន់ ថូ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសំណង់ ស្នាក់នៅផ្ទះជួលជិតមន្ទីរពេទ្យរុស្សី មានស្រុកកំណើតភូមិថ្នល់ ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងម្នាក់ទៀតដែលរងរបួសធ្ងន់ជិះពីក្រោយមានឈ្មោះ សុទ្ធ ពុទ្ធា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសំណង់ ស្នាក់នៅផ្ទះជួលជាមួយគ្នា ស្រុកកំណើតជាមួយគ្នា ។

បើតាមប្រភពពីមិត្តភក្ដិជនរងគ្រោះបានឲ្យដឹងថា ពួកគេទាំង២នាក់ទើបតែចេញពីលេងផ្ទះមិត្តភក្ដិនៅម្ដុំពោធិ៍ចិនតុង ហើយក្រោយមកជិះម៉ូតូត្រឡប់ទៅផ្ទះជួលវិញក៏ត្រូវបាជួបគ្រោះថ្នាក់ចរាចរណ៍តែម្ដងទៅ ក្រោយពេលកើតហេតុសពត្រូវបានសាច់ញាតិដឹកបញ្ជូនយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

2 3 4 5 6 7 8

ដោយ៖ តុង សីហា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print