ភ្នំពេញ៖ យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ម្សិលមិញនេះ បានកើតឡើងចំនួន ៤លើក បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ៩នាក់ ។ ដូច្នេះមិនត្រូវបើកបរល្មើសល្បឿនកំណត់នោះទេ! គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥) បានកើតឡើងចំនួន ៤លើក (យប់ ៣លើក) បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ (ស្រី ០នាក់), រងរបួសសរុប ៩នាក់ (ស្រី ១នាក់), រងរបួសធ្ងន់ ៧នាក់ (ស្រី ១នាក់) រងរបួសស្រាល ២នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ១នាក់ (យប់ ១នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ៣នាក់, របួសស្រាល ០នាក់) និងមិនគោរពសិទ្ធិ ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ៤នាក់, របួសស្រាល ២នាក់) ៕ដោយ៖តារា