ភ្នំពេញ៖ បុរសម្នាក់បើកបររថយន្តម៉ាកព្រូសក្នុងល្បឿនលឿនហើយទំនង ងងុយបានជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតមួយកង់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥
ទីតាំងកើតហេតុស្ថិតនៅតាមផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត តូយូតាព្រូសពណ៌ស១គ្រឿង ដែលមានស្លាកលេខ ភ្នំពេញ 2BF-8790 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមផ្លូវជាតិលេខ៥ ទិសដៅពីជើងទៅត្បូង ។ លុះមកដល់ចំណុចកើតហេតុ រថយន្តបានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតចំនួន១កង់ ។ បន្ទាប់ពីបុករួចម្ចាស់រថយន្តបានទុករថយន្តចោល រួចចេញពីទីតាំងកើតហេតុ បាត់ទៅ ។ អ្នករាយការណ៍បានបន្ថែមថា នៅក្នុងហេតុការណ៍ខាងលើនេះ មិនបង្កអោយនរណាម្នាក់រងរបួសនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់ នៅពេលក្រោយ៕
ដោយ៖ សុខាសែនជ័យ