អភិបាល​ខេត្ត​កំពត​ ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ​ចុះពិនិត្យតម្រាយផ្លូវដើម្បីរៀបចំលើកកម្ពស់គុណភាពផ្លូវដោយអ៊ុតបន្ថែមកៅស៊ូ AC នៅកំណាត់ជាតិតាមផ្លូវបណ្តោយមាត់ព្រែកកំពង់បាយ

ចែករំលែក៖

ខេត្ត​កំពត​៖​ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត អមដំណើរដោយគណៈអភិបាលរងខេត្ត នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ​ បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ​ចុះពិនិត្យតម្រាយផ្លូវដើម្បីរៀបចំលើកកម្ពស់គុណភាពផ្លូវដោយអ៊ុតបន្ថែមកៅស៊ូ AC នៅកំណាត់ជាតិតាមផ្លូវបណ្តោយមាត់ព្រែកកំពង់បាយ ។

ចំពោះ​ការរៀបចំលើកកម្ពស់គុណភាពផ្លូវដោយអ៊ុតបន្ថែមកៅស៊ូ AC នៅកំណាត់ជាតិតាមផ្លូវបណ្តោយមាត់ព្រែកកំពង់បាយ​ ដោយចាប់ពីចំណុចគល់ស្ពាន់ថ្មថ្មី រហូតដល់រំង្វង់មូលត្រីផ្សោត ដោយមានការជួសជុលផ្លូវកៅស៊ូចាស់ និងអ៊ុតបន្ថែមជាកៅស៊ូ AC ថ្មីពីលើវិញ រួមទាំងកំណាត់ផ្លូវខ្វែងផងដែរ។

...

ជាមួយគ្នានោះដែរ លោកអភិបាលក៏បានណែនាំឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្ទីរអភិវឌ្ឍជនបទខេត្ត ត្រូវធ្វើការត្រួតពិនិត្យ និងតាមដានលក្ខណៈបច្ចេកទេស ពិសេស​អំពីគុណភាពផ្លូវមួយខ្សែនេះ ហើយពេលរួចរាល់ត្រូវធ្វេីការគូសគំនូសចរាចរណ៍ឡេីងវិញ ដោយធ្វើយ៉ាងណាពន្លឿនឱ្យបានរួចរាល់នៅមុនពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ​៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print