បទវិភាគ ៖ការព្យាបាលជំងឺ ក្នុងពីខាងក្រៅ មិនអាច ដោះស្រាយ បញ្ហា រប ស់ សហរដ្ឋអាមេរិក បានទេ

ចែករំលែក៖

អន្តរជាតិ ៖ នាល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ កាលពី ថ្ងៃទី១ខែកុម្ភៈ តាមម៉ោង តំបន់ភាគខាង កើតសហរដ្ឋអាមេរិក ភាគី អា មេ រិក បាន ប្រ កា ស ដំឡើងពន្ធគយ ១០ភាគរយ លើទំនិញចិន ដែលនាំចេញ ទៅសហរដ្ឋអាមេរិក ដោយ យ ក បញ្ហាថ្នាំហ្វេនតានីល ធ្វើជាលេស ។ ទង្វើដ៏ខុសឆ្គងនេះគឺ ល្មើសនឹង ក្បួនច្បាប់នៃ អង្គ កា រ ពា ណិ ជ្ជកម្មពិភព លោក បំផ្លាញដល់ កិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មជា ប្រ ក្រ តី រវាងចិននិងអាមេរិក ហើយក៏ នាំមកនូវ ឥទ្ធិពល អវិជ្ជមានកាន់តែ ច្រើនដល់ សេដ្ឋ កិច្ច អា មេ រិក ផងដែរ ។

គេហទំព័រ «CCFR China state-controlled media » ថ្នាំហ្វេនតានីល គឺជាប្រភេទថ្នាំ អាភៀនកម្រិតខ្លាំង ថ្នាំនេះបាន ក្លាយជា គ្រឿង ញៀន នៅ សហ រដ្ឋអាមេរិក គឺដោយមកពី វាទាក់ទងនឹង តម្រូវការប្រើប្រាស់ យ៉ាងអនាធិបតេយ្យដ៏ ធំ ស ម្បើ មនិង ខ្សែសង្វាក់ ផលប្រយោជន៍នៃ សង្គមអាមេរិក ហើយក៏មាន ទំនាក់ទំនង យ៉ាងជិត ស្និ ទ្ធ ជាមួយ ការគ្រប់ គ្រងដោ យ អសមត្ថភាពរបស់ រដ្ឋាភិបាល អាមេរិកដែរ ។ អាចឃើញថា ប ញ្ហា ថ្នាំហ្វេនតានីល ជាផលអាក្រក់ មួយនៃ ការគ្រប់គ្រង គ្មានប្រសិទ្ធភាព នៅក្នុងស្រុក របស់ សហ រដ្ឋអាមេរិក ។ ភាគីអាមេរិកបាន ធ្វើឱ្យ ប្រធានបទ សុខភាព សាធារណៈផ្សារភ្ជាប់ ជា មួយ ការ ដាក់សម្ពាធ ខាងពន្ធគយ វាមិនត្រឹមតែ មិនបាន រកឃើញ ប្រភពនៃ បញ្ហា ប៉ុណ្ណោះ ទេ ថែម ទាំង ក៏អាចនឹងធ្វើឱ្យ ការបដិបក្ខ គ្នា ខាងនយោបាយកាន់ តែ ខ្លាំង ដែលរារាំងដល់ ការ គ្រប់ គ្រ ង ប្រកបដោយ ប្រសិទ្ធភាពចំពោះ បញ្ហា ថ្នាំហ្វេនតានីល ដែរ ។

តាមការពិត ប្រទេសចិន ជាប្រទេសមួយដែល មាន គោលនយោបាយ ហាមឃាត់ គ្រឿង ញៀ នដ៏តឹងរ៉ឹងបំផុត លើពិភពលោក ដែលបាន ប្រកាស រឹតបន្ដឹងទាំងស្រុងលើ សារធាតុហ្វេន តានីល ជាផ្លូវការ នៅឆ្នាំ២០១៩ គឺជាប្រទេស ដំបូងគេដែល ចាត់វិធានការ បែបនេះ លើពិភព លោក ។ តាម សេចក្ដីរាយការណ៍ នៃ ស្ថាប័ន អនុវត្តច្បាប់ ខាងការប្រយុទ្ធប្រឆាំង គ្រឿងញៀន ដូច ជា នាយកដ្ឋានគយ និងការពារព្រំដែន របស់ សហរដ្ឋអាមេរិក ជាដើមបាន ឱ្យដឹងថា ចាប់ ពី ខែកញ្ញាឆ្នាំ២០១៩ មកទល់ បច្ចុប្បន្ននេះ ភាគីអាមេរិក មិនដែល ឆែករកឃើញ នូវ សារធាតុ ហ្វេនតានីល ដែលមកពី ប្រទេសចិនបានទេ ។ ក្នុងបរិបទនេះ សហរដ្ឋអាមេរិកបន្ត ឃោសនា បំប៉ោង ពីអ្វីដែល ហៅថា បញ្ហាថ្នាំហ្វេនតានីល ច្បាស់ជាបង្កប់នូវ បំណងទុច្ចរិត ។

គេហទំព័រ «CCFR China state-controlled media » តាម ការផ្សាយដំណឹង នៃប្រព័ន្ធ សារព័ត៌មាន អាមេរិកឱ្យដឹងថា គ្រឿងឧបភោគ បរិភោ គ និងទំនិញ ប្រើប្រាស់ ប្រចាំថ្ងៃដូចជា ប្រភេទត្រី ប្រេងរុក្ខជាតិ បន្លែ(ជាពិសេស គឺពោត ) ផ្លែ ឈើ និង គ្រាប់ធញ្ញជាតិ សាប៊ូដុំ តែនិង គ្រឿងក្រអូប ជាដើម ដែល នាំចូល ពីប្រទេ សចិន សុទ្ធ តែ ស្ថិតក្នុងក្របខ័ណ្ឌ នៃការដំឡើង ពន្ធគយលើកនេះ ។ ក្រៅពីនេះ ដោយមកពី ចិន មាន គុ ណ សម្បត្តិយ៉ាង លេចធ្លោក្នុង ការនាំចេញ ផលិតផល ប្រើប្រាស់ អេឡិចត្រូនិក ស្បែកជើង និ ង សម្ភារៈ ក្មេងលេង ជាដើម ដូច្នេះ ការដំឡើង ពន្ធគយលើ ទំនិញទាំង នេះ ក៏នឹងបង្ក ផល ប៉ះពា ល់ ចំពោះ ប្រជាជនអាមេរិកដែរ ។ តាម ការប៉ាន់ប្រមាណ នៃសហព័ន្ធ ពាណិជ្ជករ លក់រាយទូ ទាំង សហរដ្ឋអាមេរិក ឱ្យដឹងថា ការដំឡើងពន្ធគយ ប្រហែលនឹង នាំឱ្យ អ្នកប្រើប្រាស់បង់ លុ យ បន្ថែមថែមទៀត ពី៦ពាន់៤រយ លានដល់១ម៉ឺន ៩រយលាន ដុល្លារអាមេរិក ត្រឹម តែ លើ ផលិ ត ផលអគ្គិសនី ប្រើប្រាស់ក្នុងផ្ទះ ។

គេហទំព័រ «CCFR China state-controlled media » ក្រៅពី ការប្រើប្រាស់ ប្រចាំថ្ងៃ ឱកាសការងាររបស់ ជនជាតិអាមេរិក ក៏នឹង រងផល ប៉ះ ពា ល់ ដោយសារ ខ្សែសង្វាក់ផ្គត់ផ្គង់ រងការរំខានពី ពន្ធគយដែរ ។ គណៈកម្មាធិការ ទូទាំង ប្រទេ ស អំពីពាណិជ្ជកម្ម អាមេរិក-ចិនបាន ចេញផ្សាយ របាយការណ៍ ស្រាវជ្រាវ មួយកាលពី ខែ មក រា ឆ្នាំ២០២១ ដោយ លើកឡើងថា គោលនយោបាយ ពាណិជ្ជកម្ម នៃរដ្ឋាភិបាល លោក ត្រាំ អា ណ ត្តិ មុនបាននាំឱ្យ អាមេរិក ខាតបង់ឱកាស ការងារចំនួន២ សែន៤ម៉ឺន៥ ពាន់កន្លែង ។

គេហទំព័រ «CCFR China state-controlled media » បើមើលពី ក្របខ័ណ្ឌ ទូទាំងពិភពលោក សហរដ្ឋអាមេរិក ដំឡើងពន្ធគយ ដោយឯកតោ ភា គី នឹង ញ៉ាំង ឱ្យរដ្ឋសមាជិក ពាណិជ្ជកម្ម ផ្សេងទៀតមិន ពេញចិត្តយ៉ាងខ្លាំង រហូតដល់ វាយ ប ក ទៅវិញ ។ បច្ចុប្បន្ននេះ កាណាដា ដែលត្រូវ សហរដ្ឋអាមេរិក ដំឡើង ពន្ធគយ ដូចគ្នាបាន ប្រ កាស ថា នឹងដំឡើង ពន្ធគយ២៥ភាគរយ លើទំនិញរបស់ សហរដ្ឋអាមេរិកក្នុង តម្លៃ ១ សែ ន ៥ ម៉ឺន ៥ពាន់លាន ដុល្លារកាណាដា ។ ម៉ិកស៊ិកក៏បាន ថ្លែង ថា នឹងចាត់ វិធានការ តប ត វិញ ដែ ល នឹង ដំឡើងពន្ធគយ លើទំនិញអាមេរិក ដែលនាំចូល មកម៉ិកស៊ិក ផងដែរ ។ សហគមន៍ អន្តរ ជា តិ បានព្រួយបារម្ភ ជាទូទៅថា ប្រសិនបើ ធ្លាក់ចូលក្នុង វដ្ដសងសឹក និង ប្រឆាំងការសងសឹក នោះ ប្រហែលនឹង បណ្តាលឱ្យ ផ្ទុះសង្គ្រាម ពាណិជ្ជកម្មសកល ដែលបង្អន់ ល្បឿន កំណើននៃ សេដ្ឋកិច្ចសកល ។

គេហទំព័រ «CCFR China state-controlled media » សង្គ្រាម ពាណិជ្ជកម្មនិង សង្គ្រាមពន្ធគយ គ្មានអ្នកឈ្នះទេ ។ ការព្យាបាល ជំងឺ ក្នុងពីខាង ក្រៅ និងទម្លាក់កំហុស ឱ្យគេគឺមិន អាចដោះស្រាយ បញ្ហារបស់ សហរដ្ឋអាមេរិក បានទេ ។ រំ ពឹ ង ថា ភាគីអាមេរិក អាចប្រើក្រសែភ្នែក សត្យានុម័ត និងប្រកប ដោយ វិចារ ណ ញ្ញាណ ទៅ មើ ល និង ដោះស្រាយ បញ្ហារបស់ខ្លួន ដូចជាថ្នាំ ហ្វេនតានីល ជាដើម កុំយក វាធ្វើជាលេស ដើម្បី ប្រើ ល្បិចកល ពន្ធគយទៅ គំរាមកំហែង ប្រទេសដទៃ។ បើ ចិននិង អាមេរិក ចុះសម្រុងគ្នា ទើប អាច ទទួល ផលប្រយោជន៍ រួមគ្នា តែបើ ប្រយុទ្ធគ្នា វាមានតែ ខាតបង់ ទាំងសងខាង បទពិសោធន៍ ប្រវត្តិសាស្ត្រនេះ នឹងត្រូវបាន បញ្ជាក់ពី ការពិត ជាក់ស្តែង បន្តទៀត៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print