ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- ការធានាអះអាងរបស់អង់គ្លេសថានឹងបន្តជួយកម្ពុជាទោះកម្ពុជាចាកចេញពីឋានៈជាប្រទេសមានចំណូលតិចតួច = ឆ្លុះបញ្ចាំងពីសីលធម៌នយោបាយប្រជាធិបតេយ្យចាស់ទុំរបស់អង់គ្លេស?
២- សិទ្ធិមនុស្សនៅកម្ពុជាគឺសម្រាប់នៅកម្ពុជា = ឯសិទ្ធិមនុស្សនៅសហរដ្ឋអាមេរិកគឺសម្រាប់អាមេរិក?
៣- ការបរទេសដកជំនួយពី គ.ជ.ប = ព្រោះគេយល់ថាកម្ពុជាអាចម្ចាស់ការខ្លួនឯងបានហើយ?
៤- ការដែលស៊ុយអែតដកទូតពីកម្ពុជា = កម្ពុជាអត់មានងាប់ឯណា?
៥- នៅកម្ពុជាមានគណបក្សច្រើន = មានបក្សជាច្រើនជេរបក្សប្រឆាំង នេះជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិតែប៉ុណ្ណោះ? គេមានមតិបាន យើងក៍មានមតិបានដែរ?
៦- ការនិយាយរបស់ប្រពន្ធនិងកូន លឹម គឹមយ៉ា គឺជាមតិផ្ទាល់ខ្លួនរបស់ពួកគាត់តាមការយល់ឃើញផ្ទាល់ខ្លួន = គេគួររង់ចាំយកមតិសន្និដ្ឋានរបស់សមត្ថកិច្ចថៃ ទើបជាបានការ?
៧- មិនមែនហេតុការណ៍កើតឡើងចំពោះអ្នកនយោបាយ = អាចថាជារឿងនយោបាយបានទេ ចុះបើគ្រោះថ្នាក់ចរាចរណ៍ ប្ញរន្ទះបាញ់?
៨- ប្រពន្ធនិងកូន លឹម គឹមយ៉ា មិនដែលដឹងពីសកម្មភាពនយោបាយរបស់ប្តីនិងឳពុកខ្លួនផង = ដូច្នេះមិនដឹងកិច្ចការរាក់ជ្រៅរបស់លោក លឹម គឹមយ៉ា ទេ?
៩- លឹម គឹមយ៉ា មានទស្សននយោបាយនិងគំនិតផ្ទុយពី សម រង្ស៊ី = ប្រពន្ធនិងកូន លឹម គឹមយ៉ា អត់បានដឹងទេ ហេតុនេះការនិយាយរបស់ពួកគាត់មិនផ្សារភ្ជាប់ការពិតទេ?
១០- តើសមត្ថកិច្ចថៃបានធ្វើសំណើរមកសមត្ថកិច្ចខ្មែរឬទេ = លុះត្រាតែសាកសួរទៅសមត្ថកិច្ចថៃទើបដឹង មុំសួរទៅអ្នកក្រៅមិនបានការទេ? ៕
ដោយ ៖ សិលា