ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បញ្ជូនក្រុមក្មេងទំនើងចំនួន ២ក្រុមមានគ្នា១០នាក់ ដែលបានបើកឆាកប្រយុទ្ធគ្នានៅផ្លូវជាតិលេខ៤ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺឃាត់ខ្លួនបានទាំងអស់ ហើយកសាងសំណុំរឿងបញ្ជូនដល់ដៃតុលាការចាត់ការតាមនីតិវិធីច្បាប់។
ប្រភពព័ត៌មានពីមន្ត្រីអាវុធហត្ថខេត្តកំពង់ស្ពឺបានឱ្យដឹងថា ដោយអនុវត្តនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ មេបញ្ជាការកងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងអាវុធ ហត្ថនៃមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទ ល្មើស បានឃាត់ខ្លួនក្មេងទំនើងចំនួន២ ក្រុម មានគ្នាចំនួន១០នាក់ (ករណីហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយ ចេតនា) ស្ថិតនៅចំណុចផ្លូវជាតិលេខ៤ មុខវិទ្យាល័យសុខាផល្លី ភូមិក្រាំងពល ទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានបន្តថា ក្មេងទំនើងទាំង២ក្រុមដែលឃាត់ ខ្លួនបាននោះ ក្រុមទី១ មានគ្នាចំនួន៥ នាក់៖ ឈ្មោះ ស៊ឹម រិទ្ធី អាយុ២៨ឆ្នាំ,ឈ្មោះ ចក់ ណារ៉ាត់ អាយុ២៥ឆ្នាំ,ឈ្មោះ ផេង សុឃៀង អាយុ២១ឆ្នាំ,ឈ្មោះ យ៉ន កុសល់ អាយុ២០ឆ្នាំ និងឈ្មោះ រិទ្ធ ភារម្យ អាយុ១៩ឆ្នាំ។ ក្រុមទី២ មានគ្នាចំនួន ៥នាក់ដូចគ្នា៖ ឈ្មោះ យន វិសាល អាយុម២១ឆ្នាំ,ឈ្មោះ សឿន ផាក់ អាយុ២០ឆ្នាំ, ឈ្មោះ ស៊ុយ សៅដេត អាយុ២១ឆ្នាំ, ឈ្មោះ ប៉ឹង ដារ៉ា អាយុ១៨ឆ្នាំ និងឈ្មោះ ចាន់បូរ សេងហ៊ី អាយុ១៨ឆ្នាំ។ ក្នុងការបង្ក្រាបនោះ សមត្ថកិច្ចបានដកហូតយកវត្ថុតាងជាម៉ូតូចំនួន៥គ្រឿង។
មន្ត្រីកងរាជអាវុធហត្ថបានបញ្ជាក់ថាក្រោយឃាត់ខ្លួនក្រុមក្មេងទំនើងទាំង ១០នាក់រួមជាមួយនឹងម៉ូតូចំនួន៥គ្រឿងជាវត្ថុតាងនោះ ត្រូវបានកម្លាំងជំនាញកងរាជ អាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ ការបន្តតាមផ្លូវច្បាប់៕