លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- ប្រទេសក្រីក្រដែលទើបងើបពីសង្គ្រាមត្រូវការលុយយកមកធ្វើការកសាងនិងអភិវឌ្ឍន៍ឡើងវិញ = អញ្ចឹងទើប អង្គការសហប្រជាជាតិ តម្រូវឲ្យបណ្តាប្រទេសហត្ថលេខីកិច្ចព្រមព្រៀងទីក្រុងប៉ារីសជួយផ្តល់កម្ចីឲ្យកម្ពុជាយកមកកសាងនិងអភិវឌ្ឍន៍ប្រទេស។

២- ដូច្នេះការខ្ចីលុយបរទេសគឺជាការចាំបាច់ខានមិនបាន = ដើម្បីកសាងនិងអភិវឌ្ឍន៍ប្រទេសឡើងវិញ?

៣- បើខ្ចីគេយកមកចាយវាយដោយមិនដឹងទិសដៅច្បាស់លាស់ = ទើបជាការដឹកនាំមិនល្អ?

៤- បើបន្ទោសរាជរដ្ឋាភិបាលកម្ពុជាមិនបានទេ = ត្រូវបន្ទោសអ្នកដែលបង្កសង្គ្រាមនៅកម្ពុជាទើបសមស្របជាង?

៥- ការនិយាយថារាជរដ្ឋាភិបាលកម្ពុជាជាខ្ញុំកញ្ជះវៀតណាមនិងចិន = គឺជាការមួលបង្កាច់ការពិត បើសភាពការណ៍កម្ពុជាយ៉ាងនេះ តើមានមេដឹកនាំណាមិនធ្វើដូចសម្តេចតេជោ ហ៊ុន សែន?

៦- នៅគ្រប់កាលៈទេសៈកម្ពុជាមិនអាចបង្កអរិភាពជាមួយបណ្តាប្រទេសជិតខាងភូមិផងរបងជាមួយបានទេ = បើមិនដូច្នោះទេកម្ពុជាមិនបានសុខទេ?

៧-  បើមានសតិអារម្មណ៍ចង្អៀតចង្អល់ជាតិសាសន៍ជាមួយប្រទេសជិតខាង = កម្ពុជានឹងមានហានិភ័យនិងអន្តរាយដូចក្រោយសម័យអង្គរជាមិនខាន។

៨- គណបក្សប្រជាជនកម្ពុជាដឹកនាំតាមនយោបាយរបស់ខ្លួន = មិនយកតាមការនិយាយរបស់ជនរត់ចោលស្រុកទេ?

៩- បណ្តាប្រទេសជិតខាងកម្ពុជាគេធ្វើនយោបាយយ៉ាងណាជារឿងរបស់គេ = តែកម្ពុជាដឹកនាំប្រទេសតាមនយោបាយរបស់ខ្លួនដើម្បីសន្តិភាពសម្រាប់ប្រជាជននិងសុខសន្តិភាពប្រទេសជាតិ។

១០- ការនិយាយរបស់តាសុខបន្តុះបង្អាប់ត្រកូលហ៊ុនគឺដោយសារគំនុំសងសិកយកឈ្នះចាញ់ = មិនមែននិយាយដើម្បីយុត្តិធមសច្ចៈធម៌ទេ? ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print