លោក ហ៊ុយ វណ្ណៈ លើកពីចំណុចឱ្យពិចារណាទាំងអស់គ្នា!

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ទីស្តីការ គណៈរដ្ឋមន្ត្រី និងជា ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានលើកពីចំណុចឱ្យពិចារណាទាំងអស់គ្នា! ខាងក្រោមនេះជាលើកឡើងរបស់គាត់ផ្តល់ជាគំនិតពិចារណា ៖

១- ពីមុន យើងអានកាសែត ឬអានគម្ពីរសៀវភៅរាប់ក្បាល ដើម្បីពូតផ្តុំចំណេះដឹង សម្រាប់សរសេរអត្ថបទស្រាវជ្រាវ ទើបយើងយកទៅចែករំលែកចំណេះដឹងនេះបន្ត តាមរយៈកិច្ចប្រជុំអ្នកប្រាជ្ញា សិក្ខាសាលាសិស្សនិស្សិត ឬនៅតាមវេទិកាមហាជននានា។ បន្ទាប់មកអ្នកចូលរួម បានលើកសំណួរ ដើម្បីមានឱកាសពន្យល់ បកស្រាយបន្ថែម ឱ្យយល់សេចក្តី។ មនុស្សម្នា ក៏ស្ពាយចំណេះដឹងយកទៅផ្ទះ ដើម្បីត្រឹះរិះបន្ត ឬយកជាគំរូ ដើម្បីអនុវត្ត។ យើងទស្សនាសិល្បៈ សម្តែងដោយអ្នកអាជីព ធ្វើឱ្យយើងនឹកស្ងើចសរសើរដល់ទេពកោសល្យដ៏អស្ចារ្យរបស់ដូនតាយើង។

២- ឥឡូវនេះ សម័យបណ្តាញសង្គម អ្វីៗងាយណាស់។ គេហែក១ជ្រុងទំព័រយកមកផុសផ្សាយ ហើយក៏មានអ្នកចូល Comments ព្រាត។ បន្ទាប់មក គេប្តឹងគ្នាព្រាតពីបទបរិហាកេរ្តិ៍។ ក្រុមអ្នករកស៊ីខ្លះ ខ្វះភាពខ្មាសអៀន យកម្កុដសិល្បៈ ទ្រង់គ្រឿង សម្តែងទយគូទ គ្មានអាសូរកេរ្តិ៍ម្តាយ ហើយនាំអាប់ឱនដល់ក្បួនក្បាច់របាំបុរាណថែមទៀត។ អ្វីដែលចែករំលែកបន្តដល់សាធារណជន ជាពិសេសកុមារ និងអ្នកជំនាន់ក្រោយរបស់យើង គឺភាសាគ្រោតគ្រាត ភាពខ្វះសុជីវធម៌ អកប្បកិរិយាក្រអឺតក្រទម ឫកធំជាងច្បាប់និងសមត្ថកិច្ច ការបាត់បង់ភាពស៊ីវិល័យ បានលេចឡើងជាបន្តបន្ទាប់គួរឱ្យព្រួយបារម្ភនៅលើបណ្តាញសង្គម។ 

៣- សកម្មជននយោបាយ ដែលបាត់ភាពជាមនុស្ស បានយកវេទិកាបណ្តាញសង្គម ត្មះតិះដៀលប្រមាថ អ្នកតស៊ូដោយគ្មានធ៊សីលធម៌។ បើមិនគិតថាជាបង ជាប្អូន ជាឪពុក គេគួរគិតថា ទាំងអស់គ្នាជាមនុស្ស។ គួរពិចារណាឡើងវិញ អ្វីគួរអ្វីមិនគួរដាក់លើបណ្តាញសង្គម ដើម្បីថែរក្សាសង្គមដ៏ផូរផង់របស់យើង ជាពិសេសទុកតម្លៃមនុស្សខ្មែរ ដល់អ្នកជំនាន់ក្រោយ! ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print