ភ្នំពេញ :បុរសម្នាក់ប៉ុនប៉ងធ្វើអត្តឃាត ជាច្រើនលើក មិនបានសម្រេច លើកនេះលោតពីលើផ្ទះសម្លាប់ខ្លួនម្តងបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារហៅរថយន្តសង្គ្រោះដឹកគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ីភ្លាមភ្លាម ក្រោយលោតពីលើផ្ទះសម្លាប់ខ្លួន។
ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលឡើងកាលពីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅផ្ទះជួលលេខ១៨០ ក្រុម១ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ វ៉ាត ភារុណ អាយុប្រហែល២២ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជនរងគ្រោះ ឈរនៅបន្ទប់ឡៅតឿខាងមុខរួចក៏លោតចុះមកក្រោមប៉ុងប៉ងសម្លាប់ខ្លួនតែមិនស្លាប់ត្រូវបានក្រុមគ្រួសារហៅរថយន្តសាមុយដឹកទៅសង្រ្គោះភ្លាមៗ។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថាជនរងគ្រោះកន្លងមកក៏ធ្លាប់បានធ្វើអត្តឃាតដោយចងក ស្លាប់ខ្លួនម្ដងរួចមកហេីយ តែមិនបានសម្រេចត្រូវបានបងប្អូនឃើញទាន់ ទើបនៅពេលនេះបានព្យាយាមលោតសម្លាប់ខ្លួនពីជាន់ទីមួយម្តងទៀត។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីនេះសមត្ថកិច្ចបានទទួលបានព័ត៍មានហេីយ តែមិនទាន់ដឹងថាពាក់ព័ន្ធនឹងករណីអ្វីនោះទេរងចាំសួរនាំឪពុកម្ដាយជនរងគ្រោះសិន ។
បច្ចុប្បន្នជនរងគ្រោះកំពុងសង្គ្រោះបន្ទាន់នៅ មន្ទីរពេទ្យរុស្ស៊ី៕ជ្រោយពេជ្រ