អ្នកខ្លះថា៖ «ស្រ្តីសូម្បីតែបង្វិលកន្ទុយចង្រ្កានក៏មិនជុំផង»។ ឯអ្នកខ្លះទៀតថា «ស្រ្តីគឺជានារីរតនៈ» តើអ្នកយល់យ៉ាងណាចំពោះ ការយល់ឃើញទាំង២ខាងលើនេះ!

ចែករំលែក៖

ភ្នំពេញ ៖ នៅបុរាណសម័យបុព្វបុរសខ្មែរនិយមប្រកាន់យករបបគ្រប់គ្រង សង្គម តាមបែប មាតា បិតា ធិបតេយ្យដោយនិយមលើកតំកើងតំកល់តំលៃស្ត្រីជាធំ។ ប៉ុន្តែលុះចំណេរកាល ក្រោយមកគេត្រលប់បែរប្រែជាប្រទះ ឃើញមានការមើលស្រាលដោយបណ្តុះបង្អាប់បន្ថោក តំលៃរបស់ស្ត្រីទៅវិញ។ វិភាគទាក់ទងទៅនឹងគុណតំលៃនៃស្ត្រីភេទខាងលើ ធ្វើអោយមាន ទស្សនៈពីរយល់ឃើញបដិបក្ខនឹងគ្នាដោយអ្នកខ្លះថា ស្ត្រីសូម្បីតែបង្វិល កន្ទុយចង្ក្រានក៏មិនបានជុំផង” តែអ្នកខ្លះទៀតថា ស្ត្រីគឺជានារីរតនៈ” ។ តើមតិទាំងពីរខាងលើ នេះមតិមួយណាសមហេតុសមផលជាង?

ពាក្យបង្វិលកន្ទុយចង្ក្រានសំដៅលើការងារ ដែលស្ត្រីត្រូវធ្វើនៅជុំវិញ ចង្ក្រាន ផ្ទះបាយ ដែលជាការងារប្រចាំថ្ងៃរបស់ស្ត្រីមេផ្ទះ។ ចំពោះពាក្យថា នារីរតនៈនោះគឺ ស្ត្រីក៏មានតំលៃប្រសើរដូចត្បូង ឬ កែវ។ មតិដែលកំណត់ ដោយប្រធានបទខាងលើ មានអត្ថន័យពីរផ្ទុយគ្នាដែលអត្ថន័យទីមួយ មានលក្ខណៈជាការរិះគន់ថាមនុស្សស្រីសូម្បី តែធ្វើការស្រាលៗ នៅតាមចង្ក្រានផ្ទះបាយក៏ធ្វើមិនបាន គ្រប់ជ្រុងជ្រោយផង។តែអត្ថន័យទីពីរ មានលក្ខណៈជាការលើកសរសើរថាស្ត្រីមានតម្លៃពិសេសដូចកែវ ឬ ត្បូង ចរណៃ។

វិភាគអំពីលទ្ធភាពការងាររបស់ស្ត្រីមេផ្ទះ បានធ្វើអោយមជ្ឈដ្ឋានរបស់អ្នកវិភាគមួយ ចំនួនធ្វើការកំណត់សំគាល់ក្នុងន័យបរិហារិះគន់ថាស្ត្រី ដែលជាអ្នកបំពេញការងារគេហកិច្ច ដែលការងារស្រាលៗ ក៏ស្ត្រីមិនបាន បំពេញគ្រប់ជ្រុងជ្រោយនោះទេ។ ក្នុងភាពជាអ្នក មានកំលាំងខ្សោយស្ត្រីធ្វើ តែការងារស្រាលៗ ដូចជាការងារដេរប៉ាក់ ចាក់ដេរ ដាំស្ល បបរ បោស សំអាត លាងចាន រៀបចំតុបតែងលម្អផ្ទះសំបែង មើលថែកូនចៅដោយការ ងូតទឹក មើលទុកដាក់ទ្រព្យសម្បត្តិ ដល់បុរសជាប្តីរកបានពីខាងក្រៅមក ។ ខណៈដែលជួបនឹងការងារធ្ងន់ធ្ងរលើកដាក់លីសែងច្បាស់ជាត្រូវការពឹង ពាក់រកកំលាំងបុរសៗ អោយជួយដាក់ ជាក់ជាមិនខានឡើយ។ បើនិយាយ ពីការយល់ដឹងវិញស្ត្រីខ្មែរនៅសម័យបុរាណ ពិសេស គឺ នៅក្នុងសម័យ អាណានិគមមិនបានរៀនសូត្រអក្សរសាស្ត្រ ឬ លេខនព្វន្ត ដូចកូនប្រុសទេ ព្រោះដោយសារតែគ្មានសាលារៀន។ សម័យនោះសាលារៀន មានតែ នៅក្នុងវត្តអារាមមានព្រះសង្ឃជាគ្រូបាអាចារ្យជាអ្នកបង្ហាត់បង្ហាញដល់កូនចៅ អ្នកស្រុក។ មាតាបិតាខ្មែរមានកូនស្រីមិនហ៊ានបញ្ជូនកូនទៅរៀននៅសាលាវត្តទេ។ ដោយហេតុនេះ បានជានៅសម័យអាណានិគមនិយមបារាំង គេកម្រនឹងបានឃើញស្ត្រីមានឋានៈខ្ពស់ យសធំមានការងារជាមន្ត្រី មា ត្រា។

ដូចនេះសរុបសេចក្តីមក ឃើញថាស្ត្រីមានលទ្ធភាពខ្សោយមានកំលាំងខ្សោយ ដែលសូម្បីតែបំពេញការងារគេហកិច្ច នៅជុំវិញតែចង្ក្រានផ្ទះ បាយក៏ស្ត្រីធ្វើមិនបានសព្វជ្រុងជ្រោយផងទេ។

តើតាមពិតទៅស្ត្រីបង្វិលចង្ក្រានមិនជុំមែនឬ?

បើទោះជាមជ្ឈដ្ឋានទីមួយខាងលើ បានធ្វើការបរិហារិះគន់យ៉ាងធ្ងន់ពាក់ពន្ធ័ ដល់លទ្ធភាពរបស់ស្ត្រីយ៉ាងណាក៏ដោយ ក៏គេនៅប្រទះឃើញ មានមជ្ឈដ្ឋានមួយទៀត បានយល់ឃើញក្នុងន័យផ្ទុយស្រលះថាតាមពិត ស្ត្រីជានារីរតនៈត្រូវបានគេប្រដូចទៅនឹង ត្បូង ឬ កែវដ៏ពិសិដ្ឋ។ ទស្សនៈ ក្រោយនេះបានសំអាងដោយផ្អែកតាមគំហើញប្រវត្តិ សាស្ត្រតាំងពីសម័យ ករកើតទឹកដីរហូតដល់សម័យនេះ។ នៅសម័យនគរភ្នំ ឬសម័យ ហ្វូណន គេឃើញមានស្ត្រីជាមគ្គុទេសក៍នោះគឺ នាងលីវយី ឬ នាងសោមា ឬ នាង នាគ។ វត្តមាននៃការគ្រប់គ្រងរបស់នាងលីវយីធ្វើឡើងមុនពេលព្រាហ្មណ៍ ជាឥណ្ឌាឈ្មោះកោណ្ឌញ្ញៈ ឬ កោណ្ឌន្យ មកដល់នគរភ្នំមកម៉្លេះ។ នៅសម័យមហានគរប្រវត្តិសាស្ត្រ នៅបានបន្តប្រាប់អោយដឹងថាមានស្ត្រីជា អ្នកប្រាជ្ញរាជបណ្ឌិតគឺ ព្រះនាងឥន្ទ្រទេវី ដែលត្រូវជា មហេសីទី២របស់ ព្រះបាទជ័យវរ្មន័ទី៧នៅជំនាន់នោះ។ មហានគរបានសំបូរសប្បាយ រុងរឿង ប្រជារាស្ត្ររស់នៅដោយសេចក្តីសុខក្សេមក្សាន្ត ក៏ដោយសារបាន មហេសី អ្នកប្រាជ្ញជួយជាទីប្រឹក្សាជួយសម្រេចកិច្ចការរបស់ប្រទេសរបស់នគរ។ មកដល់សម័យ ក្រោយអង្គរគេនៅប្រទះឃើញវីរភាពរបស់ស្ត្រីខ្មែរ នៅសម័យដែលស្ត្រីខ្មែរកាត់សក់ផ្កាថ្កូវ គេឃើញថាស្ត្រីខ្មែរសម័យនោះ និយមទុកសក់វែងព្រោះគេចូលចិត្តបួងសក់។ ប៉ុន្តែខណៈ ដែលឃើញកង ទ័ពជាតិត្រូវឡោមពទ្ធ័អស់ជាច្រើនថ្ងៃទើបស្ត្រីជាម្តាយជាភរិយាជាបងស្រី និងជាប្អូនស្រីនៅសមរភូមិក្រោយត្រូវបង្ខំចិត្តកាត់សក់ខ្លីដែលគេហៅថា សក់ផ្កាថ្កូវរួចក្លែង ឯកសណ្ឋានជាបុរសចូលទៅវាយរំដោះដណ្តើមជោគ ជ័យលើសត្រូរហូតដល់ សង្គ្រោះ រំដោះបាន។ នៅសម័យតស៊ូទាមទារឯក រាជ្យពីអាណានិគមនិយមបារាំងប្រវត្តិសាស្ត្រ បានបង្ហាញអោយឃើញពី ចលនាកងនារីក្លាហាន បានសហការគ្នាជាមួយនឹងកងជីវពលក្នុងការ ដេញកំចាយ វាយកំចាត់ កាច់បំបាក់ ចាក់បំបែក ពួកអាណានិគម រហូតទាមទារ ដណ្តើមឯករាជ្យពេញលេញជូនជាតិមាតុភូមិនាថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣។ ជាមួយនឹង រឿងរ៉ាវដែលកត់ត្រាចារឹកដោយប្រវត្តិសាស្ត្រខាង លើ បើគេមើលមកក្នុងចលនាអក្សរ សិល្ប៍ខ្មែរវិញគេឃើញមានរឿងរ៉ាវខ្មែរ មួយចំនួនដែលកវីអ្នកនិពន្ធខ្មែរ បានសរសេរលើក សរសើរឧត្តមភាពរបស់ ស្ត្រីក្នុងនោះមានរឿងព្រេងប្រជាប្រិយខ្មែរមួយ នៅខេត្តកំពង់ចាម នោះគឺ រឿងភ្នំប្រុសភ្នំស្រីដែលបានបង្ហាញថាស្ត្រីខ្មែរជំនាន់នោះ មានសមត្ថភាព សំរាប់ធ្វើ បដិវត្តប្រពៃណីពីទំនៀមទំលាប់ស្រីៗ ចូលដណ្តឹងប្រុសមកជា ទន្លាប់អោយប្រុសៗ ចូលដណ្ដឹងស្រីនិងរៀបការនៅផ្ទះខាងស្រីរហូតដល់ សព្វថ្ងៃនេះ។ ប៉ុន្តែបើគេសិក្សាក្នុងរឿងបុរាណខ្មែរមួយគឺរឿងមាយើងនោះ គេនឹងឃើញអំពីតួនាទីរបស់ស្ត្រីដែលមិនត្រឹមតែមេផ្ទះ ប៉ុណ្ណោះទេតែជា អ្នកបានផ្តល់ការណែនាំបុរសជាប្តីអោយដើរតាមផ្លូវត្រូវ ផ្លូវល្អ ដូចប្រពន្ធទី ២ របស់ចៅមាណពដែលជាអតីតភរិយារបស់នាយភេត្រា បានផ្តួចផ្តើមផ្ត ល់យោបល់អោយប្តី ហាត់រត់រហូតពូកែអាចតាមល្បឿនជើងសេះរបស់ស្តេ ចព្រហ្មទត្ត។ ដោយសារការហាត់ រត់តាមគំនិតផ្តើមរបស់ភរិយាទើបមាណពទទួលបានជាឈ្មោះមាយើង ហើយក្រោយមក ក៏ក្លាយជាសេនាដ៏ ជំនិតក្លាយទៅជារាជអង្គរក្សរបស់ព្រះបាទព្រហ្មទត្ត។ នៅសម័យ អាណា និគមបារាំងជាមួយនឹងរឿងភូមិតិរិច្ឆាន លោកខឹកគាម និងខឿកអំ បាន និយាយ ដល់វីរៈភាពរបស់ស្ត្រីខ្មែរនៅក្រាំងលាវ ស្រុករលាប្អៀខេត្តកំពង់ ឆ្នាំង ឈ្មោះនាងនីនិងនាងប៊ី និងនាងតន់ ដែលស្ត្រីទាំងនេះបានបង្កបរិយាកាសជ្រួលច្របល់ផ្តល់ឱកាស អោយក្រុមអ្នកក្លាហាននៅក្រាំងលាវ សម្រេចបានគំរោងការតស៊ូរបស់ខ្លួន ដោយបានកំចាត់ បារាំងបាដេសក្នុងព្រឹត្តិកា១៨ មេសា១៩២៥។ ចំណែកលោក ទី ជីហួត បានបង្ហាញ តាមរយៈរឿងតេជោយ៉តអោយឃើញពីសមត្ថភាព និង សេចក្តីក្លាហានរបស់ ជំទាវស្រែន ដែលជួយយិតយោងកិត្តិយសរបស់តេជោមាសជាប្តី ក្នុងការ បង្ក្រាបស្តេចសំរ៉ែ និង បក្សពួក។

ដូចនេះជាសរុបឃើញថា ស្ត្រីពិតជាមិនអន់ដល់ទៅបង្វិលមិនជុំ កន្ទុយ ចង្ក្រាន នោះឡើយ។

ចំពោះទស្សនៈរបស់ប្រធានដែលថា “ស្ត្រីសូម្បីតែបង្វិលកន្ទុយ ចង្ក្រាន ក៏មិនជុំផង” គឺជាទស្សនៈមើលស្រាលដោយចេតនាប៉ះពាល់ដល់ កេរ្តិ៍ ឈ្មោះកិត្តិយស របស់ស្ត្រីជាទូទៅដែលគេមិនអាចទទួលយកបាន ឡើយ តាមពិតស្ត្រីជាស្រទាប់ខ្លាំងដែលទោះនៅសម័យកាលណាក៏ដោយ ក៏មិនអាចត្រូវគេបដិសេធកម្លាំងស្ត្រីចេញពីវឌ្ឍនភាពសង្គមបានឡើយ។

យោងតាមខ្លឹមសារដូចដែលបានពិភាក្សារួចមកនេះ អាចអោយ យើងនៅតែចាត់ទុក ការអះអាងតាមបែបមតិទីមួយគឺ គេយល់ឃើញតាម លក្ខណៈខុសឆ្គងភាន់ច្រឡំធ្ងន់ ណាស់។ តែតាមការសំអាងតាមបែបមតិ ទីពីរទើបជាការយល់ឃើញត្រឹមត្រូវសមស្រប។ មកដល់សម័យសកលភា វូបនីកម្មដូចសព្វថ្ងៃគេគួរតែទទួលស្គាល់សមភាពរវាងបុរស និង ស្ត្រីអោយ មានសិទ្ធិស្មើគ្នាពេញលេញ ទើបជាកម្លាំងចលករក្នុងចលនាកសាងជាតិ មាតុភូមិ របស់យើងឲឈានឡើងជាវឌ្ឍនសង្គមមួយ។ យោងតាមខ្លឹម សារដូចដែលបានពិភាក្សារួចមកនេះ អាចឲយើងនៅតែចាត់ទុក ការអះ អាងតាមបែបមតិទីមួយគឺ គេយល់ឃើញតាមលក្ខណៈខុសឆ្គងភាន់ច្រឡំ ធ្ងន់ ណាស់។ តែតាមការសំអាងតាមបែបមតិទីពីរទើបជាការយល់ឃើញ ត្រឹមត្រូវសមស្រប។ មកដល់សម័យសកលភាវូបនីកម្មដូចសព្វថ្ងៃគេគួរតែទទួលស្គាល់សមភាពរវាងបុរស និង ស្ត្រីអោយមានសិទ្ធស្មើគ្នាពេញ លេញ ទើបជាកម្លាំងចលករក្នុងចលនាកសាងជាតិមាតុភូមិ របស់យើងអោយឈានឡើងជាវឌ្ឍនសង្គមមួយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print