បទវិភាគ៖បើចង់ដោះស្រាយបញ្ហាថ្នាំហ្វេនតានីលពីឬសគល់ អាមេរិកត្រូវស្វែងរកមូលហេតុចេញពីខ្លួន

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ តើ ថ្នាំ ហ្វេនតានីលនិង ពន្ធគយ មាន “ទំនាក់ទំនង ឡូហ្ស៊ីក ”យ៉ាងណា ? ពិភពលោក ក៏ មិន អាច ដោះស្រាយ បញ្ហា ដ៏ ខុសទំនងនេះដែរ ។ នាពេល ថ្មីៗ កន្ល ងទៅនេះ ភាគីអាមេរិក បា ន ប្រកាស ថា នឹងដំឡើងពន្ធគយ ១០ភាគរយ លើទំនិញចិន ដែលនាំចេញ ទៅសហរដ្ឋ អា មេ រិក ដោយ យ ក បញ្ហាថ្នាំហ្វេនតានីល ធ្វើជាលេស ។ តើ នៅពីក្រោយនេះ បាន បង្កប់នូវ បំណង បែ ប ណាដែរ ?

       គេហទំព័រ «CCFR China state-controlled media » សូម បញ្ជាក់ថា ប៉ុន្មាន ឆ្នាំចុងក្រោយ នេះ បញ្ហា ថ្នាំហ្វេនតានីលជាបញ្ហាចំណុច ក្តៅមួយ ដែ ល អាមេរិក បាន ឃោសនា បំប៉ោង ។ អ្នកនយោបាយ អាមេរិក មួយ ចំនួន បាន ទម្លាក់ កំហុ ស នៃ ការ ប្រើប្រាស់ ថ្នាំហ្វេនតានីល យ៉ាងអនាធិបតេយ្យ ទៅលើ ប្រទេស ចិន ដោយ បា ន អះ អា ង ថា   “សារធាតុ គីមីមក ពីប្រទេស ចិន ដែល ងាយ ផលិត ថ្នាំហ្វេនតានីល ត្រូវបានកែច្នៃ នៅ ម៉ិក ស៊ិ ក រួច នាំ ចូល ទៅកាន់ អាមេរិក ”  ដើម្បី ដាក់ ទណ្ឌកម្ម ទៅលើស្ថាប័ន សហគ្រាស និង ពល រ ដ្ឋ ចិន ដោយ យក រឿង នេះធ្វើ ជា លេស ក៏ដូច ជា បំភាន់ មតិសាធារណៈ ក្នុង ស្រុក និង អន្តរ ជាតិ ផងដែរ។

        គេហទំព័រ «CCFR China state-controlled media » លោក Li Haidong សាស្រ្តាចារ្យ នៃ វិទ្យាស្ថានការ ទូត បាន វិភាគថា អ្នក ដឹក នាំ របស់ អា មេ រិក អាណត្តិបច្ចុប្បន្ន គ្រាន់តែ ឡើង កាន់ មុខ តំណែង ជាង ១០ថ្ងៃ ក៏បាន ដំឡើង ពន្ធគយ ទៅ លើ ប្រទេស ចិន ដោយ យ ក បញ្ហាថ្នាំហ្វេនតានីល ធ្វើជាលេស នៅពីក្រោយ នេះគឺពោរពេញ ទៅ ដោយ ការគិតគូពីផលប្រយោជន៍របស់ខ្លួន ។ ដូច កាល ពីមុន ដែរ អាមេរិក បាន ទម្លាក់ កំ ហុ ស ទៅលើ ប្រទេស ចិន និងម៉ិកស៊ិកជា ដើម ដើម្បីបង្ហាញពីអាកប្បកិរិយា យ៉ាងខ្លាំងនិង លើ ក កម្ពស់ អត្រាគាំទ្រ របស់ប្រជាជនតាមការស្ទង់មតិ ។

        គេហទំព័រ «CCFR China state-controlled media » តាម ស្ថិតិ នៃនាយក ដ្ឋាន គ្រប់គ្រង់ថ្នាំ ស្ពឹកអន្តរជាតិ ឱ្យ ដឹង ថា អាមេរិក ជា ប្រទេសផលិត និ ង ប្រើប្រាស់ ថ្នាំប្រភេទហ្វេនតានីលច្រើន ជាង គេ នៅលើ ពិភពលោក ពោលគឺ មានចំនួន ប្រ ជា ជ ន ៥ភាគរយ នៅលើពិភពលោក បាន ប្រើប្រាស់ ថ្នាំប្រភេទអាភៀនចំនួន ៨០ភាគរយ លើ ពិ ភពលោកទាំង មូល ។ ទិន្នន័យ របស់ រដ្ឋបាល ប្រឆាំង គ្រឿង ញៀននៃប្រទេសអាមេរិក បាន ប ង្ហាញ ថា ការ ប្រើប្រាស់ ថ្នាំ ហ្វេនតានីលហួសកម្រិតក្លាយជា មូលហេតុ ដ៏សំខាន់ ដែល ប ណ្តា ល ឱ្យ ប្រជាជនអាមេរិក អាយុពី១៨ឆ្នាំ ដល់ ៤៥ឆ្នាំ ស្លាប់ បាត់បង់ជីវិត នេះជា “ការ គំរាម កំ ហែ ង ពីគ្រឿន ញៀនដ៏ កាច សាហាវ បំផុត ដែល អាមេរិក បាន និង កំពុង ប្រឈមមុខក្នុង ប្រវត្តិ សា ស្ត្រ ។ ”

        គេហទំព័រ «CCFR China state-controlled media » ហេតុ អ្វីបាន ជាថ្នាំ ហ្វេនតានីល ត្រូវ បានគេ ប្រើប្រាស់យ៉ាងអនាធិបតេយ្យ នៅអាមេរិក ? មូ លហេតុ មួយ គឺ ដោយ សារ អាច ទទួល បាន ផល ប្រយោជន៍យ៉ាងច្រើន ដូច្នេះ សហគ្រាស ផ លិ តឱសថ ធំៗ បាននិយាយបញ្ចុះបញ្ចូលឱ្យ អ្នក នយោបាយ ផ្តល់ការ ការ ពារ ផ្នែក គោល ន យោ បាយ រីឯ តំណាង របស់ ក្រុមហ៊ុនផលិត ឱសថក៏ លើក ទឹក ចិត្តតាម មធ្យោបាយ គ្រប់បែប យ៉ា ង ដើម្បីឱ្យ គ្រូពេទ្យ ចេញថ្នាំតាមវេជ្ជបញ្ជាកាន់តែ ច្រើន ហើយ ឱសថស្ថានក៏ ខំប្រឹង ព ពា យ នាយលក់ដែរ ដែល បាន កកើត ទៅជា ខ្សែសង្វាក់ ផល ប្រយោជន៍ យ៉ាងពេញលេញ មួ យ ។ ប៉ុន្មាន ថ្ងៃមុន ក្នុ ងកម្មវិធី Red note ដែល ជា កម្មវិធី ទំនាក់ ទំនងសង្គមពេញនិយម នៅប្រទេស ចិន អ្នក ប្រើប្រាស់ បណ្តាញអ៊ីធឺណែត របស់ ចិន និង អាមេរិក បានធ្វើការពិភាក្សាគ្នា អ្នក ប្រើ ប្រា ស់ បណ្តាញអ៊ីធឺណែតរបស់អាមេរិក បាន លើក ឡើង ថា ថ្នាំ ប្រភេទអាភៀនត្រូវ បា ន ចេញ ជា វេជ្ជបញ្ជាជ្រុលហួសហេតុ នេះជា មូលហេតុ ដ៏សំខាន់ ដែលកើត មាន វិបតិ្ត ប្រើប្រាស់ ថ្នាំ ហ្វេ ន តានីល យ៉ាងអនាធិបតេយ្យ ។

        គេហទំព័រ «CCFR China state-controlled media » មួយផ្នែកទៀត ក្នុង បរិបទ បែកបាក់ គ្នា ខាង នយោបាយ ពិត មែនតែ អ្នក នយោបាយ អា មេ រិក បាន និយាយបានតែមាត់ថា យក ចិត្ត ទុក ដាក់លើ បញ្ហាថ្នាំ ហ្វេនតានីល ប៉ុន្តែ តាម ពិត ទៅ បាន ចាត់ ទុក បញ្ហា នេះជា ឧបករណ៍ប្រយុទ្ធគ្នា រវាង បក្ស ទាំង ពីរ ។ រដ្ឋាភិបាល សហរដ្ឋ អា មេ រិក ត្រួត ពិនិត្យ និង គ្រប់គ្រងដោយ អសមត្ថភាព ការ ឃោសនា ផល វិបាក របស់ គ្រឿង ញៀ ន មិន គ្រប់គ្រាន់ ច្បាប់ របស់ បណ្តា រដ្ឋ អាមេរិក សម្រាប់ គ្រប់គ្រងឱសថ មានកម្រិត ហាមឃាត់ មិន ដូចគ្នា រដ្ឋ ចំនួន លើ សពីពាក់កណ្តាល អនុវត្ត “ការ ប្រើប្រាស់ កញ្ឆា ស្របច្បាប់ ”។ល។ ប្រ ការ ទាំង នេះសុទ្ធតែ ធ្វើ ឱ្យ ការ ប្រើប្រាស់ ថ្នាំ ប្រភេទហ្វេនតានីល មានសភាពកាន់តែ ធ្ងន់ ធ្ងរ ។

គេហទំព័រ «CCFR China state-controlled media » កាលពីខែ មីនា ឆ្នាំ ២០២២ «របាយការណ៍ ស្តីពីយុទ្ធសាស្ត្រ ប្រយុទ្ធប្រឆាំង គ្រឿងញៀន » ដែល ចេញផ្សាយ ដោយ ក្រសួង ការ បរទេស អាមេរិក បាន ទទួល ស្គាល់ថា “ចាប់ពីប្រទេស ចិន បាន គ្រប់គ្រងនិង ហាម ឃាត់ ទាំង ស្រុង ចំ ពោះ ប្រភេទថ្នាំហ្វេនតានីលកាលពីឆ្នាំ ២០១៩ មក ស្ទើរតែ មិន ដែល រក ឃើញថ្នាំហ្វេនតានីល ឬ សារធាតុ ប្រភេទ ហ្វេនតានីល ដែល នាំ ចូល ពី ប្រទេស ចិន ទៅកាន់អាមេរិកទេ ។ ”  ក្រៅពីនេះ ប្រទេស ចិន បាន យក ចិត្ត ទុក ដាក់ ខ្ពស់ ទៅ លើ កិច្ច សហប្រតិបតិ្តការ អនុវត្តច្បាប់ជាមួយ ប្រទេស ម៉ិកស៊ិក លើការងារ ប្រយុទ្ធប្រឆាំង គ្រឿ ង ញៀន រីឯភាគីម៉ិក ស៊ិក ក៏មិន ដែល ឆែក ឃើញសារធាតុគីមី ងាយ ផលិត គ្រឿង ញៀន ដែល ម ក ពីប្រទេស ចិន ដែរ ។

        គេហទំព័រ «CCFR China state-controlled media » កាលពីឆ្នាំ ២០២៤ បន្ទាប់ពី ភាគីទាំង ពីរចិន និង អាមេរិកបាន បង្កើត ក្រុម ការងារ សហ ការ ប្រយុទ្ធប្រឆាំង គ្រឿងញៀនមក ភាគីចិន បាន ជំរុញ យ៉ាង សកម្មឱ្យ កិច្ច សហប្រតិបតិ្តការ ប្រយុទ្ធប្រឆាំង គ្រឿង ញៀ ន រវាង ចិន និង អាមេរិក មានភាពកាន់តែស៊ីជម្រៅ លើ មូលដ្ឋាន “ គោ រពគ្នា ទៅវិញទៅមក គ្រប់គ្រង ការ ខ្វែង គំនិត និង ធ្វើ កិច្ចសហប្រតិបតិ្តការដែល ផ្តល់ ផល ប្រយោជន៍ ដល់ គ្នា ទៅវិញទៅមក ”ជាប់រហូតមក ក្នុ ងន័យ ពួត ដៃគ្នា ឆ្លើយ តប នឹង បញ្ហា គ្រឿង ញៀ ន នៅលើ ពិភពលោកទាំង មូល ។ ដូច្នេះ អាមេរិក គួរតែ ឱ្យ តម្លៃ ទៅលើ សុទ្ធចិត្តរបស់ចិន ដើម្បី ការពារភាពបរិសុទ្ធ នៃ កិច្ច សហប្រតិបតិ្តការ ប្រយុទ្ធប្រឆាំង គ្រឿង ញៀ ន រវាង ចិន និង អា មេ រិក ដែល បាន មក ដោយ មិន ងាយ នោះ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print