ខេត្តបាត់ដំបង៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បានចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនក្រុមក្មេងទំនើងចំនួនពីរក្រុមផ្សេងទៀត ជាបន្តបន្ទាប់ យកមកអនុវត្តតាមច្បាប់ដោយគ្មានការលើកលែង និងបានបង្ហាញមុខជាសាធារណៈ និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធីច្បាប់។
បេីតាមការបញ្ជាក់ពីក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា កាលពីយប់ថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២៥ វេលាម៉ោង០១ និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២៥ថ្មីៗនេះ សមត្ថកិច្ចនគរបាល ក្រុងបាត់ដំបង បានធ្វើការឃាត់ ខ្លួនក្រុមក្មេងទំនើងចំនួន០២ក្រុម ដែលបង្កសកម្មភាពដេញវាយគ្នាទៅ វិញទៅមកនៅចំណុចក្រុមទី ០៧ ភូមិកម្មករសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង(ខាងលិចស្ទឹងសង្កែ) មានចំនួន ០៥នាក់ ដោយនាំមកធ្វើការ សាកសួរនៅអធិការដ្ឋាន និងបន្តការនាំខ្លួនពួកគេជាបន្តបន្ទាប់ទៀតក្នុងចំណោមបក្សពួកដែលកំពុងគេចខ្លួនពីការតាមប្រម៉ាញ់របស់សមត្ថកិច្ច។
សូមបញ្ជាក់ជូនថានាវេលាម៉ោង១៧និង៣០នាទីល្ងាច ថ្ងៃទី០២ ខែ កុម្ភៈ ឆ្នាំ ២០២៥ ក្រុមយុវជនចំនួន ០២ក្រុ មបានធ្វើសកម្មភាពបង្កហិង្សាដេញវាយគ្នានៅចំ ណុចខាងលើ ហើយភ្លាមៗសមត្ថកិច្ចនគរបាលទទួល ព័ត៌មាននេះ និងចេញអន្តរាគមន៍ឃាត់ខ្លួនជាបន្តបន្ទាប់រហូតឃាត់បានចំនួន ០៥ នាក់និងនៅបក្សពួកផ្សេងទៀត ។
ជាមួយនេះក្នុងនាមលោកឧត្តមសេនីយ៍ទោ ស្នងការសូមរំលឹកដាស់តឿនជាថ្មីម្តងទៀត ចំពោះក្រុមយុវ ជនដែល ធ្លាប់បានធ្វើសកម្មភាពបង្កការអុកឡុករំខាន នៅទីសាធារណៈធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តា ប់ធ្នាប់សង្គមក្នុងមូលដ្ឋាន ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ ព្រោះសមត្ថកិច្ចមិនមានការលើកលែង អនុគ្រោះបន្តទៀតនោះទេ បើពួកគេនៅតែបន្តសកម្មភាពបែបនេះ
ដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាននិងសូមបន្តចូលរួមសហការជាមួយ សមត្ថកិច្ចតាមរយៈការផ្តល់នូវព័ត៌មានភ្លាមៗតាមលេខទូរស័ព្ទដែលបានផ្សព្វផ្សាយជូន ជាប់ជាប្រចាំក្នុងផេកហ្វេសប៊ុករបស់ស្នងការដ្ឋាន ដើម្បីសមត្ថកិច្ចចេញអន្តរាគមន៍បង្រ្កាបបានទាន់ពេលវេលា៕ដោយ៖តារា