ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃអង្គារទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១ នាក់ នៅចំណុចក្រោយសណ្ឋាគារសុខា ផ្លូវមាត់ទន្លេ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ កាលពីយប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ ពាក់ព័ន្ធករណីឆក់ទូរសព្ទ័ដៃ ចំនួន០២ករណី។
ករណីទី១: ឆក់យកទូរសព្ទ័ដៃម៉ាកអាយហ្វូន១៤ប្រូម៉េក ពណ៌ ស្វាយ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៨២អឺ០ ផ្លូវលេខ១៦១ សង្កាត់អូរឫស្សី២ ខណ្ឌ៧មករា កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥។
ករណីទី២: ឆក់យកទូរសព្ទ័ដៃម៉ាកអាយហ្វូន១៤ប្រូម៉េក ពណ៌ ខ្មៅ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៣ ផ្លូវលេខ៤០០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣។
ជនសង្ស័យឈ្មោះ យូ ថៃតុង ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ ដឹកអីវ៉ាន់អនឡាញ ស្នាក់នៅផ្ទះលេខ៣៤៣ ផ្លុវលំ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
វត្ថុតាងចាប់យក: ម៉ូតូម៉ាកហុងដាស្កុបពីក្លឹប១២ ពណ៌ស សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខ ភ្នំពេញ ១LA-៤៣២៣។
បច្ចុប្បន្នជនសង្ស័យ និងវត្ថតាងខាងលើ កម្លាំងការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕អរុណរះ