ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នាវេលាម៉ោង ៩និង០០ព្រឹកនេះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឲ្យលោក ដាតុ ស្រ៊ី ហាសាន ម៉ាឡេក ឯកអគ្គរាជទូតម៉ាឡេស៊ី ទើបតែងតាំងថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម ក្នុងបរិយាកាសសោមនស្សរីករាយនៅវិមានរដ្ឋសភា។
ក្នុងឳកាសនោះដែរ លោកឯកអគ្គរាជទូតបានសន្យា បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឲ្យកាន់តែរឹងមាំថែមទៀត ពិសេសរវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ។
ទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ និងវិនិយោគបានកើនឡើងគួរឲ្យកត់សម្គាល់ ដែលក្នុងនោះកំណើនវិនិយោគរបស់ម៉ាឡេស៊ី ឈរនៅលំដាប់ទី៥ ជាមួយចំនួនទុនវិនិយោគ ១,៦៩ពាន់លានដុល្លារអាមេរិក៕
ដោយ៖ សុខ ខេមរា
...