ក្រសួងមហាផ្ទៃ សម្រេចលុបឈ្មោះ«សមាគមទេវ សក្ខី ភគវន្ត» ចេញពីបញ្ជីសមាគមនៅក្រសួងមហាផ្ទៃ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងមហាផ្ទៃ នៅថ្ងៃទី ៤ កុម្ភៈនេះ បានសម្រេចលុបឈ្មោះ«សមាគមទេវ សក្ខី ភគវន្ត» ចេញពីបញ្ជីសមាគមនៅក្រសួងមហាផ្ទៃ។​ ជាសេចក្តីប្រកាសធ្វើឡើងក្រោយពីសមាគមនេះ ធ្វើសកម្មភាពប៉ះពាល់តម្លៃព្រះពុទ្ធសាសនា និង គម្ពីរព្រះត្រៃបិដក។

តាមរយៈវីដេអូ ប្រធានសមាគម​ទេវ សក្ខី ភគវន្ត បានបញ្ឆេះប្រតិកម្ម​ពីសំណាក់ព្រះសង្ឃ និង​ពុទ្ធសាសនិក បន្ទាប់ពីលោកបានអះអាងថា ព្រះសង្ឃជា «បន្ទុក» ដល់អ្នកកាន់​ព្រះពុទ្ធ​សាសនា​។

ពុទ្ធិក​សមាគម​កម្ពុជ​រដ្ឋ និង ​គណៈ​សង្ឃ​នាយក បាន​ថ្កោលទោស ​ចំពោះ​គណនី​ហ្វេស​ប៊ុក​ឈ្មោះ ​«សមាគម​ ទេវ សក្ខី ភគវន្ត» បាន​តាំង​ខ្លួន​ជាអ្នក​ដើរ​ពន្យល់​ធម៌​ដោយ​ប្រាស​ចាក​ខ្លឹម​សារ​ដើម​នៃ​ព្រះពុទ្ធ​វចនៈ​ និង បាន​បំភាន់​ជំនឿ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រះ​ពុទ្ធ​សាសនា​។​ 

សេចក្តីថ្លែងការណ៍ បានចាត់ទុកសកម្មភាពរបស់បុគ្គលដែលហៅខ្លួនឯងថា «សាស្តា សក្ខី ភគវន្ត» មានគំនិតទុច្ចរិត និយាយបំភាន់ និងប្រមាថយ៉ាងធ្ងន់ធ្ងរដល់ព្រះពុទ្ធវចនៈ ព្រះត្រៃបិដកខ្មែរ ចង់បំបែកបំបាក់ជំនឿលើព្រះសង្ឃ និងពលរដ្ឋខ្មែរ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print