លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- ក្នុងការដឹកនាំរដ្ឋចង់ចែកឲ្យប្រជាជនបានស្មើៗគ្នាវាមិនបានទេ = ដូច្នេះដើម្បីឲ្យមានយុត្តិធម៌និងសមធម៌ គេយកអ្នកដែលក្រជាងគេឬយ៉ាប់យឺនជាងគេ?
២- ជំនួយរបស់សហរដ្ឋអាមេរិកនិងលោកខាងលិចគឺសម្លឹងឃើញរ៉ែកម្ររបស់អ៊ុយក្រែន = ដល់ចប់សង្គ្រាមអ៊ុយក្រែនសងមួយជីវិត?
៣- ឮថាលោកត្រាំផ្អាកជំនួយទូទៅ = ពួកចៃក្រៅឆាករបស់ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមអបអរថារាជរដ្ឋាភិបាលកម្ពុជានឹងដួលរលំនាពេលខាងមុខនេះ?
៤- ក្រុមបាវរបស់ក្រុមឧទ្ទាមជ្រុលនិយមចង់ងើបបះបោរប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាជាពិសេសពួកមួយក្តាប់តូចនៅកូរ៉េខាងត្បូង = ពួកនេះមិនទាន់ឃើញក្តារម្ឈូសមិនហូរទឹកភ្នែកទេ?
៥- ប្រជាជនកាណាដាមានប្រតិកម្មនឹងការតម្លើងពន្ធលើទំនិញកាណាដា = ចេញជាបាតុកម្មប្រឆាំងលោកត្រាំ?
៦- អ្នកដែលចង់ឲ្យគេងើបឡើងបះបោរប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា = កុំក្លាហានតែមាត់ សុំជិះយន្តហោះចូលមកស្រុកខ្មែរមកដើម្បីដឹកនាំការបះបោរទៅទើបឆាប់បានសម្រេចដូចប្រាថ្នា? បើនៅតែស្រែកពីក្រៅប្រទេសអត់បានការទេ។
៧- សារជេរប្រមាថរបស់ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមមកលើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជានិងរាជរដ្ឋាភិបាលកម្ពុជា = មានតម្លៃស្មើនឹងកាន់តែឃ្លាតឆ្ងាយពីមាតុភូមិកម្ពុជាអស់មួយជីវិត?
៨- ជនបរទេសដែលបន្លំទិដ្ឋាកា = សមនឹងត្រូវបណ្តេញចេញនិងមិនឲ្យចូលកម្ពុជាជារៀងរហូត?
៩- បំណុលអន្តរជាតិបើក្រោម៤០%នៃផផស = គឺជាបំណុលអាចគ្រប់គ្រងបាន?
១០- ក្នុងនាមជាប្រទេសក្រីក្រជៀសមិនរួចពីជំពាក់បំណុលគេទេ = ជាពិសេសកម្ពុជាដែលឆ្លងកាត់របបប្រល័យពូជសាសន៍ប៉ុលពតហើយ អង្កការសហបប្រជាជាតិ ក៏តម្រូវឲ្យប្រទេសហត្ថលេខីកិច្ចព្រមព្រៀងប៉ារីសជួយឲ្យខ្ចីដែរ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print