ចរាចរណ៍តាមផ្លូវទូទាំងប្រទេសចិនក្នុងថ្ងៃទី៧នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនមានសភាពនឹងនរជាទូទៅ

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០២៥គឺជាថ្ងៃទី៧នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន អ្នកសារព័ត៌មានទទួលដំណឹងពីនាយកដ្ឋានគ្រប់គ្រងចរាចរណ៍នៃក្រសួងសន្តិសុខសាធារណៈចិនបានឱ្យដឹងថា គ្រប់តំបន់ទូទាំងប្រទេសចិនមានលំហូរយានយន្តនិងអ្នកដំណើរវិលត្រឡប់ទៅវិញជាបន្តបន្ទាប់។

គេហទំព័រ «CCFR China state-controlled media » យោងតាមទិន្ន័យតាមដានទីតាំងសំខាន់ៗនៃផ្លូវថ្នល់បានបង្ហាញថា លំហូរចរាចរណ៍តាមផ្លូវល្បឿនលឿនសំខាន់ៗ ផ្លូវជាតិនិងថ្នាក់ខេត្ត សុទ្ធតែមានការកើនឡើង បើប្រៀបធៀបជាមួយថ្ងៃទី២ខែកុម្ភៈ ក្រៅពីកំណាត់ផ្លូវមួយចំនួនមានយានយន្តច្រើន ហើយធ្វើដំណើរក្នុងល្បឿនយឺតៗ ចរាចរណ៍តាមផ្លូវក្នុងទូទាំងប្រទេសចិនមានស្ថិរភាពនិងសណ្តាប់ធ្នាប់ជាទូទៅ។

គេហទំព័រ «CCFR China state-controlled media » សូមជម្រាបថា ថ្ងៃទី៤ខែកុម្ភៈគឺជាថ្ងៃចុងក្រោយនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ចរាចរណ៍តាមផ្លូវថ្នល់មានសភាពមមាញឹកយ៉ាងខ្លាំងជាបន្តបន្ទាប់។នាយកគ្រប់គ្រងចរាចរណ៍នៃក្រសួងសន្តិសុខសាធារណៈចិនបានរំលឹកដល់អ្នកបើកបរទាំងអស់មុនចេញដំណើរសូមយកចិត្តទុកដាក់លើការព្យាករណ៍អាកាសធាតុនិងព័ត៌មានអំពីស្ថានភាពចរាចណ៍ផ្លូវថ្នល់ ហើយរៀបចំផែនទីផ្លូវធ្វើដំណើរឱ្យបានសមស្រប៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print