លោក ឃឹម ហ្វីណង់ បង្ហាញពី «ស្ករកែច្នៃចេញពីផ្លែស្វាយចន្ទី»

ចែករំលែក៖

ភ្នំពេញ ៖ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានបង្ហាញពី «ស្ករកែច្នៃចេញពីផ្លែស្វាយចន្ទី» ដោយលោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម៖

១. ផ្លែស្វាយចន្ទី ២ ៣១៣ ក្រាម
២. ទឹកស្វាយចន្ទីបន្ទាបពីកៀបរួច ១ ៧៦៣ ម.ល
៣. រយៈពេលកូរលើភ្លើងដើម្បីក្លាយជាស្ករ មួយម៉ោងកន្លះ
៤. បានផលិតផលស្ករផ្លែស្វាយចន្ទី ១៦០ក្រាម

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បន្តថា ៖ រាល់ថ្ងៃនេះ ក្រៅពីគ្រាប់ស្វាយចន្ទី ផ្លែរបស់វាមិនទាន់ត្រូវបានគេយកមកប្រើឱ្យមានប្រយោជន៍នៅឡើយ ហើយមានបរិមាណធំណាស់ ដែលជាសក្តានុពលមួយដែលយើងមិនគួរមើលរំលងឡើយ។ បញ្ហាប្រឈមធំមួយគឺ ត្រូវធានាឱ្យបានថាផ្លែទាំងនោះមិនមានលាយឡំជាមួយនឹងថ្នាំកសិកម្មបាញ់បំប៉នឡើយ បើមិនដូច្នេះទេ ស្ករដែលផលិតបានក៏មានសារធាតុទាំងនោះដែរ។

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រំលឹកថា ៖ សម្រាប់តម្រូវការបច្ចេកទេសកែច្នៃ សូមទំនាក់ទំនងនាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print