មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ធនធាន​ទឹក​ ចុះពិនិត្យការងារ​បូមទឹកអន្តរាគមន៍​ជួយសង្គ្រោះស្រូវប្រាំងប្រជាកសិករ​ ​ក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល​

ចែករំលែក៖

ខេត្ត​កណ្ដាល​៖​ លោល ប៉ុញ សច្ចៈ រដ្ឋលេខាធិការ និងជាប្រធានក្រុមសម្របសម្រួលការងារធនធានទឹក និង​ឧតុនិយម​ ខេត្តកណ្តាល ក្នុងនាម​តំណាង​លោក​ ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ អមដំណើរដោយ​​លោក ជួន ប៊ិតថុល អនុប្រធានក្រុមការងារ​​ ​លោក ប្រាក់ ឡាក់ ប្រធានមន្ទីរធនធានទឹក និង​ឧតុនិយម​ខេត្តកណ្តាល ព្រមទាំង​អាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥​ បាន​អញ្ជើញ​ចុះពិនិត្យការងារ​​បូមទឹក​អន្តរាគមន៍ជួយសង្រ្គោះស្រូវប្រាំងរបស់​បងប្អូនប្រជាកសិករ ក្នុង​ភូមិសាស្ត្រ​ស្រុកពញាឮ និង​ស្រុកមុខកំពូល ខេត្តកណ្តាល​។

ក្នុងឱកាសនោះ​ លោក​រដ្ឋលេខាធិការ​ និង​ក្រុមការងារ​ ​បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព​ជាក់ស្តែង​​​​ការងារអន្តរាគមន៍​នៅតាម​ឃុំចំនួន៤​ នៃ​ស្រុក​ចំនួន ពីរ គឺ​៖ ​ស្រុកពញាឮ និង​ស្រុកមុខកំពូល។

លោករដ្ឋលេខាធិការ​ បានបញ្ជាក់ឱ្យដឹងថា​ នៅ​​​ស្រុកពញាឮ ក្នុង​ឃុំភ្នំបាត​ ចំណុចកំពង់រាំង លទ្ធផល​​​បូមទឹក​សង្គ្រោះ​សម្រេចបាន៨០% នៃផ្ទៃដីស្រូវប្រាំងសរុប​​ ៥០ហិកតា និង​​ឃុំកំពង់អុស ចំណុចកំពង់រលីញ លទ្ធផល​បូមទឹក​សង្រ្គោះបានចំនួន ៧០%លើផ្ទៃដីស្រូវប្រាំងសរុប​ ៩៤ហិកតា និងចំណុចតាត្រៃ លទ្ធផល​បូមទឹកជួយ​​សង្រ្គោះបាន ៩០% លើផ្ទៃដីស្រូវប្រាំងសរុប​ ១១៦ហិកតា​។

...

ចំណែកនៅ​​​ស្រុកមុខកំពូល ក្នុង​ឃុំរកាកោងទី១ នៅចំណុចព្រែកផ្តៅ លទ្ធផល​បូមទឹក​សង្រ្គោះសម្រេចបាន ៥០%លើផ្ទៃដីស្រូវប្រាំងសរុប​ ១២០ហិកតា និង​​ ឃុំរកាកោង២ នៅចំណុចត្រាំសសរ លទ្ធផល​បូមទឹកជួយ​សង្រ្គោះសម្រេច​បាន ៥០% លើផ្ទៃដីស្រូវប្រាំងសរុប​ ១៨០ហិកតា៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print